ជាតិ
វីដេអូ
តើ​គួរ​ត្រៀម​អ្វីខ្លះ ដើម្បី​ប្រឡងជា​ប់​សាលា​ភូមិន្ទ​រដ្ឋបាល?
27, Jan 2024 , 9:19 am        
រូបភាព
ភ្នំពេញ៖ សាលា​ភូមិន្ទ​រដ្ឋបាល​ ជាស្ថាប័ន​បណ្ដុះបណ្ដាល​អនាគតមន្រ្តីក្របខណ្ឌរដ្ឋបាលមួយនៅកម្ពុជា។ ស្ថាប័នមួយនេះ ជាទីកន្លែង​ដែលសិស្ស និស្សិត​មួយ​ចំនួន ស្រមៃ​ និង​ចង់​សិក្សា ដើម្បី​ក្លាយខ្លួន​ជា​មន្រ្តី​រាជការ។ ​ដើម្បី​ប្រឡង​ជាប់​សិក្សានៅ​ទីនេះ តើ​និស្សិត ឬ​សាធារណជន គួរ​ត្រៀម​អ្វីខ្លះ? កញ្ញា ពៅ បញ្ច​ពណ៌ សិស្ស​មន្រ្តី​ជាន់​ខ្ពស់​ជំនាន់ទី១២ បាន​ឱ្យ​ដឹងថា គន្លឹះ​សំខាន់នោះ ត្រូវ​ពង្រឹង​សមត្ថភាព ខំអាន​ និង​ស្រាវជ្រាវ​​ពី​ព្រឹត្តិការណ៍ថ្មីៗ ជាពិសេស​ត្រូវ​ដុសខាត់​អត្ត​ចរិតឱ្យបាន​​ល្អ​ផងដែរ​។



កញ្ញា ពៅ បញ្ច​ពណ៌ ជា​សិស្ស​មន្រ្តី​ជាន់​ខ្ពស់​ជំនាន់​ទី​១២ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល។ យុវតី​វ័យ២៦ឆ្នាំរូបនេះ បាន​ប្រឡង​ជាប់​ជា​សិស្ស​មន្រ្តី​ជាន់ខ្ពស់​ជំនាន់ទី១២ នៅឆ្នាំ​២០២២ លើ​មុខជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ក្រោ​យ​ប្រឡង​ជាប់ និង​បាន​សិក្សា​​នៅ​សាលា​ភូមិន្ទ​រដ្ឋ​បាល​ កញ្ញា ពៅ បញ្ច​ពណ៌ បាន​ចែក​រំលែក​ពី​បទ​ពិសោធ​ខ្លះៗ ដើម្បី​ត្រៀម​ខ្លួនប្រឡង​ចូល​រៀន​នៅទីនេះ។ 

 
សូម​អញ្ជើញ​ទស្សនាវីដេអូខាងក្រោម​ដូចតទៅ៖ 
 


សិស្ស​មន្រ្តី​ជាន់ខ្ពស់​ជំនាន់ទី១២ បញ្ចពណ៌ ប្រាប់​ដូច្នេះ៖«សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​មក​ប្រឡង​នៅ​សាលា​​ភូមិន្ទ​រដ្ឋបាល​ គឺត្រូវ​ពង្រឹង និង​ដុស​ខាត់​សមត្ថភាព​របស់ខ្លួនឯង​។ យើងត្រូវ​ចេះ​ស្រាវជ្រាវ​ ខំ​អាន​ និង​តាម​ដាន​ព្រឹត្តិការណ៍ថ្មីៗ ពិសេស​ត្រូវដុសខាត់អត្តចរិតឱ្យបានល្អ»។ 
 
សូម​បញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល មានបេសកកម្មបណ្តុះបណ្តាលឱ្យ​ស៊ីជម្រៅ និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ដែលមានតំណែងរួចហើយ និង​អនាគត​​មន្រ្តី​រាជការ​។ ជាមួយ​គ្នានេះ សិស្ស និងកម្មសិក្សាការី នឹង​ទទួលការបង្រៀនពីមន្រ្តីជាន់ខ្ពស់ផងដែរ៕
 

Tag:
 ស្រ្តី
  ​សាលា​ភូមិន្ទ​រដ្ឋបាល
  ពៅ បញ្ច​ពណ៌​
© រក្សាសិទ្ធិដោយ thmeythmey.com