ជាតិ
ក្រៅពីមានចំណេះដឹង និស្សិតត្រូវមានអាកប្បកិរិយាល្អ ទើបអាចប្រឡងជាប់នៅសាលាភូមិន្ទរដ្ឋបាល
28, Jan 2024 , 11:09 am        
រូបភាព
ភ្នំពេញ៖ សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានអប់រំមួយ ដែលមនុស្សជាច្រើន ប្រាថ្នាចង់រៀននៅទីនេះ។ មានបេក្ខជនខ្លះ ចំណាយពេលមកប្រឡង២ ទៅ៣ឆ្នាំ ទើបអាចប្រឡងជាប់។ បើតាមកញ្ញា ពៅ បញ្ចពណ៌ ការប្រឡងចូលរៀននៅទីនេះ មានផលលំបាក ដែលតម្រូវឱ្យសិស្ស មានចំណេះដឹងគោល រួមទាំងអាកប្បកិរិយាល្អផងដែរ។



ការប្រឡងចូលជាសិស្សមន្រ្តីជាន់ខ្ពស់នៅសាលានេះ មាន៣ដំណាក់កាល សម្រាប់ បញ្ចពណ៌ ដំណាក់កាលទី៣ គឺការសម្ភាស ពិតជាមានការលំបាក។ បើតាម បញ្ចពណ៌ ដំណាក់កាលសម្ភាស ដែលជាដំណាក់កាលចុងក្រោយ គឺគណៈកម្មការចោទជាសំណួរផ្ទាល់មាត់ និងសង្កេតលើអាកប្បកិរិយា រួមទាំងការស្លៀកពាក់ជាដើម។ 
 
សូម​អញ្ជើញ​ទស្សនា​វីដេអូខាង​ក្រោម​ដូចតទៅ៖
 

បញ្ចពណ៌ លើកឡើងថា៖«ការប្រឡងចូលនេះ មានការលំបាកខ្លាំង។ ពេលនោះ ខ្ញុំមិនបានត្រៀមអ្វីច្រើនទេ ប៉ុន្តែខ្ញុំមានទន់ពីសាកលវិទ្យាល័យខ្លះៗ ទាក់ទងនឹងជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួយខ្ញុំឱ្យប្រឡងជាប់។ មួយទៀត ក៏ត្រូវមានអត្តចរិតល្អ អាកប្បកិរិយា រួមទាំងការស្លៀកពាក់ផងដែរ»។

អត្ថបទទាក់ទង
មានសមត្ថភាពជារឿងមួយ ប៉ុន្តែបើឥរិយាបថមិនសមរម្យ ក៏មិនអាចចូលរៀននៅទីនេះបានដែរ។ ទោះជួបផលលំបាកក្នុងការប្រឡង តែ បញ្ចពណ៌ នៅតែស៊ូឆ្លើយសំណួរគណៈកម្មការរហូតបានជាប់រៀននៅទីនេះ រយៈពេល២ឆ្នាំផងដែរ៕
 

Tag:
 សាលា​ភូមិន្ទ​រដ្ឋបាល
  ស្រ្តី
  អប់រំ
  ពៅ បញ្ច​ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com