ភ្នំពេញ៖ នាយ យ៉ាន ដែលជាអ្នកស្រឡាញ់ចូលចិត្តវត្ថុចាស់ៗ បានព្យាយាមរក្សាទុកស៊ីឌី (CD) ចំនួន១៦ ដែលខ្លួនបានទិញកាលពី២៥ឆ្នាំមុន។ នាយ យ៉ាន ក៏នៅសេសសល់កាសែតចាស់មួយគត់ ដែលវាភ្ជាប់ជាមួយសៀវភៅមួយក្បាលដ៏ធំ ពីឆ្នាំ១៩៩២តែម្ដង ប៉ុន្តែនាយ យ៉ាន លែងមានម៉ាញេស្ដាប់វាប្រមាណ១៥ឆ្នាំហើយ។ ក្នុងចំណោម ស៊ីឌី ឬឌីសទាំង១៦នោះ មាន១៤ជាភ្លេង ២ ជា CD-ROM ជាមួយរូបភាព វីដេអូ សំឡេង អត្ថបទ។ ឌីស៨ មានប្រអប់ជាជ័រ ឌីស៨ មានប្រអប់ ឬស្រោម ជាកាតុង ឬក្រដាស។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
ឌីសទាំងនោះ ត្រូវបានផលិតពីឆ្នាំ១៩៩៧ ទៅឆ្នាំ២០០៩ និងមានឌីស១០ ត្រូវបានផលិតនៅអំឡុងសតវត្សទី២០ ដូចខាងក្រោម ៖
• ស៊ីឌី "Dig your own hole" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់ The Chemical brothers ១១បទ ផលិតឆ្នាំ១៩៩៧
• ស៊ីឌី "Crispy bacon" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់លោក កាញេ ឡូរ៉ង់ ៤បទ ផលិតឆ្នាំ១៩៩៧
• ស៊ីឌី "The Fat of the land" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់ Prodigy ១០បទ ផលិតឆ្នាំ១៩៩៧
• ស៊ីឌី "Thunderdome" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់សិល្បករផ្សេងៗ ៦៥បទ (ឌីស៣) ផលិតឆ្នាំ១៩៩៨
• ស៊ីឌី "Électrocaïne" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់លោក ពីល ១០បទ ផលិតឆ្នាំ១៩៩៨
• CD-Rom "L'Avenir depuis toujours" ឯកសារប្រវត្តិ៧០ឆ្នាំ នៃចលនាយុវកម្មករគ្រីស្តបរិស័ទ ស្នាដៃរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ Atelier ផលិតឆ្នាំ១៩៩៨
• CD "Puissance Techno" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់សិល្បករផ្សេងៗ ១៨បទ ផលិតឆ្នាំ១៩៩៩
• CD "Flat beat" ភ្លេងចង្វាក់អេឡិចត្រូ ស្នាដៃរបស់លោក វ៉ាសូ ៤បទ ផលិតឆ្នាំ១៩៩៩
ភ្លេង តែផ្សារភ្ជាប់នឹងជីវិតរបស់យើងតាំងពីដើមមក។ កាលពីបុរាណ គេប្រើសំឡេងខ្លួនឯង គេទាក់ដៃ គោះថ្ម ឬឈើ។ ឧបករណ៍ភ្លេងចាស់ជាងគេទាំងអស់ ដែលបុរាណវិទូធ្លាប់ប្រទះឃើញមានអាយុកាល ៣៥ពាន់ឆ្នាំ។ សតវត្សទី១១ ជនជាតិអឺរ៉ុបបង្កើតអក្សរភ្លេង។
ឆ្នាំ១៨៥៧ នៅប្រទេសបារាំង លោក SCOTT DE MARTINVILLE Édouard-Léon បានបង្កើតម៉ាស៊ីនថតសំឡេង មុនគេបង្អស់។ ឆ្នាំ១៩៧៧ នៅសហរដ្ឋអាម៉េរិក លោក EDISON Thomas បង្កើតម៉ាស៊ីនថត និងចាក់សំឡេងមុនគេទាំងអស់។ រហូតដល់សង្គ្រាមពិភពលើកទី២ គេប្រើថាស៧៨ជុំ ដែលធំជាង និងដែលត្រូវការប្រភេទម៉ាស៊ីនផ្សេង។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅប្រើប្រព័ន្ធចាស់៣៣ និង ៤៥ជុំវិញ រហូតដល់ចុងទស្សវត្សរ៍ឆ្នាំ១៩៨០។
ឆ្នាំ១៩៦៣ ក្រុមហ៊ុនអឺរ៉ុប PHILIPS បង្កើតកាស៊ែត។ កាលពីដំបូង មិនទាន់មានម៉ាញេ ដើម្បីថតសំឡេងក្នុងកាស៊ែតទេ មានតែដើម្បីស្ដាប់ប៉ុណ្ណោះ។ នៅប្រទេសខ្មែរ នៅតែមានលោកអាចារ្យវ័យចំណាស់មួយចំនួន ដែលបន្តប្រើកាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន PHILIPS រួមជាមួយក្រុមហ៊ុនជប៉ុន SONY ដែលជាអ្នកបង្កើត ត្រឹមឆ្នាំ១៩៧៩។ វាពេញនិយម នាទសវត្សរ៍១៩៩០ និង២០០០។ នាពេលបច្ចុប្បន្ន គេបែរទៅលែងប្រើវត្ថុផ្ទុកសំឡេងតែម្ដង វាក្លាយទៅជាទិន្នន័យសុទ្ធ។
ពាក្យ កាស៊ែត ជាពាក្យកម្ចីពីភាសាបារាំង cassette ។ ពាក្យ ស៊ីឌី ជាពាក្យកម្ចីពីភាសាអង់គ្លេស និងបារាំង Compact Disc (Compact Disque) ដែលមានន័យថា ថាសណែន ព្រោះជាឌីស ដែលផ្ទុកទិន្នន័យច្រើន (៦៥០ Mo)៕
អត្ថបទទាក់ទង នឹងឧបករណ៍សូរសំឡេង :
eelate :