កីឡាអន្តរជាតិ
អន្តរជាតិ
តាហ្ស៊ីគីស្ថាន និង អូស្ត្រាលី ឡើងវគ្គ៨ក្រុម Asian Cup
29, Jan 2024 , 10:39 am        
រូបភាព
តាហ្ស៊ីគីស្ថាន ទម្លាក់អេមីរ៉ាតអារ៉ាប់រួម ឡើងវគ្គ៨ក្រុមចុងក្រោយ AFC Asian Cup ឆ្នាំ២០២៣ ដោយបាល់កាត់សេចក្តីប៉េណាល់ទី ៥-៣។ អូស្ត្រាលី ឈ្នះឥណ្ឌូណេស៊ី ៤-០ នៅវគ្គ១៦ក្រុម នៅថ្ងៃទី២៨ ខែមករា។



នៅជំនួបវគ្គ១៦ក្រុម នៅកីឡដ្ឋាន Ahmed bin Ali កីឡាករ Vahdat Hanonov ជាអ្នកសម្រេចគ្រាប់នាំមុខឱ្យតាហ្ស៊ីគីស្ថាននៅនាទី៣០។ លទ្ធផ ១-០ នេះ បានបន្តរហូតដល់នាទី៩០+៥ ឯណោះ ទើបអេមីរ៉ាតអារ៉ាប់រួមតាមបានស្មើ ១-១ វិញដោយ Khalifa Al Hammadi។
 
ក្រុមទាំងពីរត្រូវបន្ថែមម៉ោង ១៥នាទីពីរលើក ប៉ុន្តែនៅតែមិនអាចធ្វើគ្នាបាន រហូតល់ឈានការកាត់ក្តីដោយទាត់បាល់ប៉េណាល់ទី ក្នុងនោះតាហ្ស៊ីគីស្ថានឈ្នះអេមីរ៉ាតអារ៉ាប់រួម ៥-៣។ តាហ្ស៊ីគីស្ថាន ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវរង់ចាំជំនួបរវាងអ៊ីរ៉ាក់ និងហ្សកដានី។
 
ជាមួយគ្នានេះ អូស្ត្រលី ក៏បានកៅអី ៨ក្រុមចុងក្រោយផងដែរ តាមរយៈការយកឈ្នះឥណ្ឌូណេស៊ីនៅវគ្គ១៦ក្រុម ក្នុងលទ្ធផល ៤-០។ ៤គ្រាប់របស់អូស្ត្រលី ធ្វើបានដោយ Elkan William Tio Baggott, Martin Callie Boyle, Craig Alexander Goodwin និង Harry James Souttar។ អូស្ត្រលី នឹងត្រូវប៉ះ អារ៉ាប៊ីសាអូឌីត ឬ កូរ៉េខាងត្បូង នៅវគ្គ៨ក្រុម៕
 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com