ជាតិ
រោងទងទី១ ខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នត្រូវបានបិទបណ្ដោះអាសន្ន ដើម្បីជួសជុល
31, Jan 2024 , 11:39 am        
រូបភាព
ប្រាសាទបាយ័ន ថតពីលើអាកាស។ រូបភាព សែម វណ្ណា៕
ប្រាសាទបាយ័ន ថតពីលើអាកាស។ រូបភាព សែម វណ្ណា៕
អាជ្ញាធរជាតិអប្សរា បានបិទផ្លូវទស្សនាត្រង់ច្រកចេញចូលរោងទងទី១ នៃប្រាសាទបាយ័ន ផ្នែកខាងត្បូងឆៀងខាងលិច ដើម្បីជួសជុលនូវផ្នែកខ្លះ នៃប្រាសាទនេះ។ ចំពោះបរិច្ឆេទថ្ងៃបើកឱ្យប្រើប្រាស់វិញ អាជ្ញាធរជាតិអប្សរា​ នឹងជូនដំណឹងបន្ទាប់ពីក្រុមបច្ចេកទេសជួសជុលរួចរាល់។ នេះបើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា។ 

តាមប្រភពខាងលើ ក្នុងអំឡុងពេលនៃការជួសជុលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន អាចចេញ​ចូលទស្សនាប្រាសាទបាយ័ន តាមទិសដៅទស្សនាថ្មី ស្ថិតនៅទិសខាងលិចជាប់នឹងទីតាំងកំពុងជួសជុល។ អាជ្ញាធរជាតិអប្សរាបន្តទៀតថា នៅការដ្ឋានជួសជុលប្រាសាទបាយ័ននេះ ក្រុមអ្នកបច្ចេកទេស នឹងជួសជុលកម្រាលស្រុត និងរៀបចំប្រព័ន្ធបង្ហូរទឹកG5៕

 
ផែនទីទីតាំងកំពុងជួសជុល និងផ្លូវចូលទស្សនាថ្មីបណ្ដោះអាសន្ន។ រូបភាពអាជ្ញាធរជាតិអប្សរា៕

Tag:
 ThmeyThmey
  បិទបណ្ដោះអាសន្ន
  ប្រាសាទបាយ័ន
  រមណីយដ្ឋានអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com