អន្តរជាតិ
មីយ៉ាន់ម៉ា ប្រគល់មេក្រុមឆបោកតាមប្រព័ន្ធទូរគមនាគមន៍ធំៗទៅឱ្យចិន
01, Feb 2024 , 9:24 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
អាជ្ញាធរអនុវត្តច្បាប់មីយ៉ាន់ម៉ា នៅថ្ងៃទី៣០ ខែមករា បានប្រគល់ជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋ និងមេធំក្រុមឆបោកចំនួន ១០នាក់ទៅឱ្យចិនវិញ។ បុគ្គលទាំង១០រូបនេះ ត្រូវបានសង្ស័យថា បានប្រព្រឹត្តអំពើមនុស្សឃាត ឆបោក ឃុំឃាំងខុសច្បាប់ និងប្រើអំពើហិង្សាលើអ្នកដទៃ។

 
ជាមុខសញ្ញារបស់អាជ្ញាធរចិន ដែលបានចេញដីកាចាប់ខ្លួនតាំងពីខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋ និងមេធំក្រុមឆបោកចំនួន ១០នាក់ ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ា ប្រគល់ឱ្យអាជ្ញាធរចិនវិញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ 
 
ក្នុងចំណោម ជនសង្ស័យទាំង១០ នាក់នេះ បុគ្គលចំនួន ៦នាក់ ជាមេក្រុមឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់ Kokang ស្ថិតនៅភាគខាងជើងមីយ៉ាន់ម៉ា។ ការប្រគល់ខ្លួនមនុស្សទាំង១០ នាក់នេះ ធ្វើឡើងក្រោយមានកិច្ចចរចា និងពិភាក្សាជាច្រើនលើក។ 
 
ក្នុងពេលបច្ចុប្បន្ន ចិនកំពុងឈឺក្បាលយ៉ាងខ្លាំង ពាក់ព័ន្ធនឹងសំណុំរឿងនៅក្នុងតំបន់ Kokang ដែលជាកន្លែងសម្រាប់ឆបោក និងជាកន្លែងប្រព្រឹត្តអំពើឧក្រិដ្ឋកម្មផ្សេងៗដូចជា ឃាតកម្ម ឃុំឃាំងខុសច្បាប់ និងប្រើអំពើហិង្សាជាដើម៕
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com