ជាតិ
ខែមករា កម្ពុជាទទួលចំណូលជិត៥.៥លានដុល្លារ ​ពីការលក់បណ្ណចូលទស្សនាតំបន់​អង្គរ​ ​
03, Feb 2024 , 11:30 am        
រូបភាព
សៀមរាប៖ ភ្ញៀវទេសចរអន្ដរជាតិសរុប ១១៥,៥៣២ នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៤។  តាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ ចំណូលពី​ការលក់បណ្ណនេះ បានចំនួន ៥,៤៩៨,០៥៤ ដុល្លារ​ កើនឡើងប្រមាណ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣។

 
គ្រឹះស្ថានអង្គរ ក៏បានរាយការណ៍ពីការលក់សំបុត្រ​នៅប្រាសាទកោះកែរ នៃរមណីយដ្ឋាន​ប្រាសាទព្រះវិហារផងដែរ ដែលក្នុងខែមករា មានទេសចរទៅទស្សនាសរុប ៨៩៥នាក់ គិត​ជាថវិកាស្មើនឹង ៤៣,៤១០ដុល្លារ។ ចំណែកការលក់សំបុត្រកាណូតទូកនៅ​តំបន់​ចុងឃ្នៀស មានចំនួនជាង១០ម៉ឺនដុល្លារ។
 
សូមជម្រាបថា ឆ្នាំ២០២៣ ​មានទេសចរ បរទេសជាង៧៩ម៉ឺននាក់ បានទិញណ្ណចូល ទស្សនាតំបន់អង្គរដោយគិតជាប្រាក់ មានចំនួន ៣៧ ១៩៨ ៩៨៨ ដុល្លារ​។ ចំណូលនេះ កើនឡើង​​២២២.៦៨ភាគរយ ធៀបនឹងឆ្នាំ២០២២៕

© រក្សាសិទ្ធិដោយ thmeythmey.com