ជាតិ
ឃុំខ្លួនជនជាតិវៀតណាម៦នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង១តោន
03, Feb 2024 , 3:10 pm        
រូបភាព
រូបតំណាង។ រូបភាពពី៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
រូបតំណាង។ រូបភាពពី៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង
ភ្នំពេញ៖ ជនជាតិវៀតណាម ៦នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត​ស្វាយ​រៀង ​សម្រេចឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង១តោន និងកាន់​កាប់អាវុធខុស​ច្បាប់។

 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្វាយរៀង ចុះថ្ងៃទី២កុម្ភៈ ក្នុង ចំណោមជនជាតិវៀតណាមទាំង៦នាក់នេះ មានម្នាក់ ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅ ក្រោមការពិនិត្យពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងពីបទ​ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ ម្នាក់ទៀត ត្រូវបានដាក់ឲ្យស្ថិតក្រោមការ​ពិនិត្យ​ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
 
ចំណែកឯ ៤នាក់ទៀត ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀន៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com