ជាតិ
​ទេសចរអឺរ៉ុបជិះរថយន្ត​ប្រភេទក្លាស៊ីក២៦គ្រឿង ធ្វើដំណើរកម្សាន្តមកដល់ខេត្ត​សៀមរាប
04, Feb 2024 , 12:00 pm        
រូបភាព
រថយន្តបុរាណក្លាស៊ីកដឹកទេសចរអឺរ៉ុបធ្វើដំណើរកម្សាន្តមកដល់ខេត្តសៀមរាប។ រូបភាពពីហ្វេសបុក Rally The Globe

សៀមរាប៖ ប្រតិភូទេសចរណ៍ការ៉ាវ៉ាន់រថយន្តបុរាណប្រភេទក្លាស៊ីកនៃទេសចរអឺរ៉ុបចំនួន ២៦គ្រឿង បានធ្វើដំណើរមកដល់ខេត្តសៀមរាបនារសៀលថ្ងៃទី៣ ខែកុម្ភៈ ដែលជាផ្នែកនៃ ដំណើរកម្សាន្ត​មកកាន់តំបន់អាស៊ី។

ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនទេសចរណ៍ ABOUTAsia លោក យី សំអាង ដែលរៀបចំទទួលស្វាគមន៍ទេសចរខាងលើបានឱ្យដឹងថា រថយន្តចំនួន២៦គ្រឿង បានដឹកអ្នកទេសចរអឺរ៉ុបសរុប៥២នាក់ ធ្វើដំណើរពីប្រទេសវៀតណាម ឆ្លងចូលតាមច្រកអូរយ៉ាដាវ ខេត្តរតនគិរី និងស្នាក់នៅទីនោះ រួចបន្តមកដល់ខេត្តសៀមរាបឆ្លងកាត់ស្រុកបន្ទាយស្រី នារសៀលថ្ងៃទី៣ កុម្ភៈ។ ទេសចរទាំងនោះ នឹងស្នាក់នៅខេត្តសៀមរាបចំនួន២យប់ ទើបបន្តដំណើរទៅប្រទេសថៃ​តាមច្រកអូរស្មាច់។ 

 រថយន្តបុរាណក្លាស៊ីកដឹកទេសចរអឺរ៉ុបធ្វើដំណើរកម្សាន្តមកដល់ខេត្តសៀមរាប។ រូបភាពពីហ្វេសបុក Rally The Globe

លោក យី សំអាង បន្ថែមថា​ ទេសចរដែលដំណើរតាមរថយន្តប្រភេទក្លាស៊ីក និងលំដាប់មហាសេដ្ឋីនេះ គឺមកតាមរយៈក្រុមហ៊ុនទេសចរណ៍ដ៏ល្បីនៅប្រទេសអង់គ្លេស ឈ្មោះថា Rally The Globe។
 
រថយន្តបុរាណក្លាស៊ីកដឹកទេសចរអឺរ៉ុបធ្វើដំណើរកម្សាន្តមកដល់ខេត្តសៀមរាប។ រូបភាពពីហ្វេសបុក Rally The Globe 

កម្មវិធីទទួលស្វាគមន៍អាហារពេលល្ងាចដល់ភ្ញៀវទេសចរខាងលើ ធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា និងជាទីដែលទេសចរទាំងនោះស្នាក់។ លោក យី សំអាង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា នៅព្រឹកថ្ងៃទី៤ កុម្ភៈ ទេសចរអឺរ៉ុបទាំង៥២នាក់ នឹងធ្វើដំណើរកម្សាន្តនៅតាមប្រាសាទមួយចំនួន មុននឹងបន្តដំណើរទៅច្រកអូរស្មាច់ ឆ្ពោះទៅថៃ បន្ទាប់មកទៅឡាវ និងបញ្ចប់ដំណើរនៅត្រឹមប្រទេសវៀតណាមវិញ។ 
 
រថយន្តបុរាណក្លាស៊ីកដឹកទេសចរអឺរ៉ុបធ្វើដំណើរកម្សាន្តមកដល់ខេត្តសៀមរាប។ រូបភាពពីហ្វេសបុក Rally The Globe

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានសរសេរនៅលើបណ្ដាញសង្គម​របស់លោកថា ក្រុមរថយន្តការ៉ាវ៉ាន់ជនជាតិអឺរ៉ុបនេះ តែងមកទស្សនាកម្ពុជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦មក រហូតដល់ឆ្នាំ២០២៤នេះ លើកលែងតែឆ្នាំ២០២១ និង២០២២ ដោយសារបញ្ហាកូវីដ១៩៕

រថយន្តបុរាណក្លាស៊ីកដឹកទេសចរអឺរ៉ុបធ្វើដំណើរកម្សាន្តមកដល់ខេត្តសៀមរាប។ រូបភាពពីហ្វេសបុក Rally The Globe

រថយន្តបុរាណក្លាស៊ីកដឹកទេសចរអឺរ៉ុបធ្វើដំណើរកម្សាន្តមកដល់ខេត្តសៀមរាប។ រូបភាពពីហ្វេសបុក Rally The Globe

រថយន្តបុរាណក្លាស៊ីកដឹកទេសចរអឺរ៉ុបធ្វើដំណើរកម្សាន្តមកដល់ខេត្តសៀមរាប។ រូបភាពពីហ្វេសបុក Rally The Globe

© រក្សាសិទ្ធិដោយ thmeythmey.com