RFI
ជាតិ
បទសម្ភាសន៍
ព័ត៍មានសុខភាព
សុខភាព
លោក ​ចន ណារិទ្ធ​៖ ​មិនមាន​សញ្ញាណ​អ្វី​គួរឲ្យ​បារម្ភ​ពី​និរន្តរភាព​មន្ទីរពេទ្យ​គន្ធបុប្ផា​ទេ
05, Feb 2024 , 8:59 pm        
រូបភាព
លោក ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផា ។ សហការី
លោក ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផា ។ សហការី
ដោយ៖ញឹម សុផល

បន្ទាប់ពី​មរណភាព​លោក​វេជ្ជបណ្ឌិត ​បេអាត រិចឈ្នឺរ​(Beat Richner)​ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពីថ្ងៃ​ទី​០៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១៨​មក ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា​ក្នុងឆ្នាំ​ដំណាលគ្នា​ដែរ​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​និរន្តរភាព​នៃ​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង៥ ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​


នៅក្នុងកិច្ច​សម្ភាស​ជាមួយ​វិទ្យុបារាំង ​RFI​ នៅថ្ងៃ​សុក្រ​ ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ លោក​ ចន ណារិទ្ធ ​នាយកប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​អះអាង​ថា​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយ​ទប់ទល់​ទៅនឹង​ការចំណាយ​ប្រចាំឆ្នាំ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​។ ​
 
តាម​លោក​ ចន ណារិទ្ធ ​មូលនិធិ​គន្ធបុប្ផា​ស្វីស ​ដែល​បង្កើតឡើង​ដោយ​លោក​វេជ្ជបណ្ឌិត ​បេអាត ​រិចឈ្នឺរ ​ក៏បាន​ដំណើរការ​ជាប្រក្រតី​ដែរ ​ខណៈដែល​ការចំណាយ​ប្រចាំឆ្នាំ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥ ​មាន​ប្រមាណពី​៤០ ទៅ​៤២លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។
 
សូមស្តាប់បទសម្ភាសដូចខាងក្រោម៖


 

© រក្សាសិទ្ធិដោយ thmeythmey.com