ជាតិ
ចូលឆ្នាំចិន៖ អ្នកស្រី ម៉ូ មុល្លីកា យកផ្កាអង្គាសីលជ័រ មកលក់ជំនួសផ្កាស្រស់ ដើម្បីកុំឱ្យខាតដើមច្រើន
07, Feb 2024 , 9:09 am        
រូបភាព
ភ្នំពេញ៖ ជាអ្នកផ្កានៅផ្សារអូឬស្សី អ្នកស្រី ម៉ូ មុល្លីកា បានចំណាយទុន១ម៉ឺនដុល្លារ ដើម្បីទិញផ្កាអង្គាសីល មកដាក់លក់ ក្នុងរដូវចូលឆ្នាំចិន-វៀតណាម។ ខុសពីអ្នកលក់ផ្កាដទៃទៀត អ្នកស្រី មុល្លិកា សម្រេចចិត្តយកផ្កាអង្គាសីលជ័រមកលក់នេះ ដើម្បីបង្ការកុំឱ្យខាតដើមទុនច្រើន ដ្បិតគេនិយមប្រើប្រាស់ផ្កាអង្គាសីលស្រស់ នៅរដូវចូលឆ្នាំចិន-វៀតណាម ក៏ដោយ។ បើតាមអ្នកស្រី មុល្លីកា ផ្កាអង្គាសីល ចំណាយដើមទុនសមល្មម ទោះបីជាលក់មិនអស់ ក៏អាចរក្សាទុកលក់ឆ្នាំក្រោយបាន មិនដូចផ្កាស្រស់ឡើយ។



សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចតទៅ៖



អាជីវករលក់ផ្កាជាង២០ឆ្នាំរូប បានសង្កេតឃើញថា អតិថិជនខ្លះ ក៏ត្រូវការផ្កាអង្គាសីលជ័រ ជំនួសផ្កាអង្គាសីលស្រស់ដែរ ព្រោះវាមានតម្លៃសមរម្យ និងធូរថ្លៃជាង ហើយអាចដាក់តាំងនៅក្នុងផ្ទះដូចគ្នា។  សម្រាប់ឆ្នាំនេះ ផ្កាអង្គាសីលជ័រ ក៏ដូចជាផ្កាផ្សេងៗ ឡើងថ្លៃជាងឆ្នាំមុនៗ ព្រោះយកពីចិន វៀតណាម និងតំបន់ផ្សេងទៀត មានតម្លៃថ្លៃស្រាប់។ នេះបើតាមអ្នកស្រី មុល្លីកា។
 
កំពុងលក់ផ្កាយ៉ាងមមាញឹក អ្នកស្រី មុល្លីកា បន្តថា៖ «ខ្ញុំហ៊ានចំណាយដើមទុនជាង ១ម៉ឺនដុល្លារ ដោយសារតែលក់ផ្កាទាំងនេះមិនអស់ ក៏អាចទុកលក់នៅឆ្នាំក្រោយបានដែរ។ ក្នុងមួយថ្ងៃខ្ញុំអាចរកចំណូលជាង៣០០ដុល្លារផងដែរ ប៉ុន្តែបើលក់មិនដាច់ ខ្ញុំក៏អាចរកចំណូល១០ម៉ឺន ទៅ២០ម៉ឺនរៀលដែរក្នុងមួយថ្ងៃ»។ 
 
ផ្កាអង្គាសីលជ័រនេះ ក្នុងមួយបាច់មាន១០ដើម តម្លៃ២ម៉ឺនរៀល, ផ្កាអង្គាសីលជ័រមួយថូតូចតម្លៃ ២ម៉ឺន និងថូធំតម្លៃ១០ ទៅ៣០ដុល្លារជាដើម។ នៅក្នុងតូបរបស់អ្នកស្រី មុល្លីកា លក់ដាច់ផ្កាអង្គាសីលច្រើនជាផ្កាផ្សេងៗ។ សម្រាប់ថ្ងៃដែលលក់ដាច់បំផុត គឺចុងសប្តាហ៍៕ 

អ្នកស្រី ម៉ូ មុល្លីកា ជាអ្នកលក់ផ្កាអង្គាសីលនៅផ្សារអូឬស្សី

ផ្កាអង្គាសីលជ័រ

c.png

Tag:
 ផ្កាអង្គាសីល
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com