ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រសិនបើរថយន្តជាតម្រូវការចាំបាច់របស់លោកអ្នក កាន់ប្រាក់ត្រឹមតែ15% នៃតម្លៃរថយន្តមក អិលអូអិលស៊ី លោកអ្នកអាចទិញរថយន្តតាមតម្រូវការបានភ្លាមបង់រំលស់នៅទីនេះជាជម្រើសល្អបំផុត!
07, Feb 2024 , 3:29 pm        
រូបភាព
រថយន្តគឺជាមធ្យោបាយធ្វើដំណើរដ៏ចាំបាច់ សំខាន់នានិងពេញនិយមមួយក្នុងសម័យកាលបច្ចុប្បន្ន សម្រាប់ដែលអាចបំពេញតម្រូវការទៅតាមមុខងារជាច្រើនដូចជា ប្រើប្រាស់ធ្វើជាមធ្យោបាយធ្វើដំណើរទៅបំពេញការងារ សម្រាប់គាំទ្រការសម្រាប់ប្រកបអាជីវកម្ម និងនិងសម្រាប់ដំណើរកំសាន្តផ្សេងៗ ជាពិសេសជាមួយក្រុមគ្រួសារជាទីស្រលាញ់រក្សាឱ្យប្រកបដោយសេចក្តីសុខសុវត្ថិភាពមនុស្សជាទីស្រលាញ់។

សម្រាប់លោកអ្នកដែលកំពុងសន្សំប្រាក់ដើម្បីទិញរថយន្ត ឬកំពុងស្វែងរកសេវាបង់រំលស់ដែលមានភាពងាយស្រួល​ និងមានការប្រាក់សមរម្យ​ អិលអូអិលស៊ី​ (LOLC) មានចម្លើយដ៏ល្អបំផុតសម្រាប់លោកអ្នក៖! 
 
១. អត្រាការប្រាក់ទាបសមរម្យ៖ អិលអូអិលស៊ី (LOLC) ផ្តល់ជូននូវអត្រាការប្រាក់ទាបសមរម្យបំផុត ហើយការប្រាក់នោះទៀតសោតគឺជាប្រភេទការប្រាក់ថយ (Effective Rate)។
២. ទឹកប្រាក់ចូលរួមទាប៖ លោកអ្នកមិនចាំបាច់មានប្រាក់ចូលរួមច្រើនទើបអាចទិញរថយន្តបានទេ ដោយមានត្រឹមតែ ១៥% នៃតម្លៃរថយន្តសរុប នោះគឺលោកអ្នកអាចទិញរថយន្តក្នុងក្តីស្រមៃបានយ៉ាងងាយស្រួល។ 
 
៣. រយៈពេលកម្ចីវែង៖ លោកអ្នកអាចជ្រើសរើសរយៈពេលកម្ចីដែលមានភាពស័ក្តិសមបំផុតជាមួយលំហូរសាច់ប្រាក់របស់លោកអ្នកជាមួយនឹងការផ្តល់ជូនវែងរហូតដល់ ៥ឆ្នាំ។ 
៤. ដំណើរការអនុម័តរហ័ស៖ ត្បិតពេលវេលារបស់លោកអ្នកមានតម្លៃ ដូចនេះរាល់ការអនុម័តប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) គឺមានភាពរហ័ស និងងាយស្រួលបំផុត។ 
 
សេវាបង់រំលស់រថយន្ត អិលអូអិលស៊ី ជាជម្រើសទីមួយសម្រាប់បំពេញតម្រូវការដ៏ចាំបាច់មួយនេះ។ លោកអ្នកមិនចាំបាច់មានប្រាក់គ្រប់ទើបអាចទិញរថយន្តបានទេ មានត្រឹម15% អាចទិញរថយន្តក្នុងក្តីស្រមៃបានឆាប់រហ័សបំផុតជាមួយអត្រាប្រាក់ដ៏សមរម្យ ហើយលោកអ្នកអាចធ្វើការបង់សងជាប្រចាំខែក្នុងចំនួនសមរម្យ ហើយនៅចុងបញ្ចប់នៃកិច្ចសន្យា លោកអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ដើម្បីស្នើសុំសេវាបង់រំលស់នៅ អិលអូអិលស៊ី (ខេមបូឌាLOLC) លោកអ្នកអាចទាក់ទងទៅការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត នៅរៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច ឬ ទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជន នៅរៀងរាល់ថ្ងៃចន្ទ ដល់ អាទិត្យ ចាប់ពីម៉ោង ៦:០០​​ ព្រឹក ដល់ ១០:០០ យប់ តាមរយៈ៖
 
ទូរស័ព្ទ លេខ៖០២៣ ៩៩១ ៩៩១។
អ៊ីមែល​ ៖ i[email protected] 
គេហទំព័រ ៖ www.lolc.com.kh 
 
អំពី អិលអូអិលស៊ី 

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី (LOLC) មានកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិត។ នៅក្នុងឆ្នាំ ១៩៩៤ អិលអូអិលស៊ី (LOLC) ត្រូវបានបង្កើតឡើងជាគម្រោងឥណទាន ដោយអង្គការមិនស្វែងរកប្រាក់ចំណេញ (Catholic Relief Service) ហើយក្រោយមកក៏បានក្លាយទៅជាធនាគារភូមិក្នុងឆ្នាំ២០០២។ នៅក្នុងឆ្នាំ ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឱ្យធនាគារភូមិ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ ២០១៥ ធនាគារភូមិ បានផ្លាស់ប្ដូរឈ្មោះមកជា អិលអូអិលស៊ី (LOLC) ហើយស្របពេលជាមួយគ្នានោះ ក៏ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជាផងដែរ។ នាពេលបច្ចុប្បន្ននេះ អិលអូអិលស៊ី (LOLC) កំពុងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន LOLC Asia Private Limited (នៅក្នុងប្រទេសសិង្ហបុរី) និងក្រុមហ៊ុន TPC-ESOP Co, Ltd. ៕។‌
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com