កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះកូតឌឺវ័រ ឡើងវគ្គផ្តាច់ព្រ័ត្រ ​AFCON ក្រោយពេលបណ្តេញគ្រូបង្វឹក
08, Feb 2024 , 3:59 pm        
រូបភាព
កីឡាករ Sebastien Haller ស៊ុត១គ្រាប់ជួយក្រុមកូតឌឺវ័រ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ដោយទម្លាក់កុងហ្គោ លទ្ធផល ១-០ កាលពីថ្ងៃ៧ ខែកុម្ភៈ។ ម្ចាស់ផ្ទះ កូតឌឺវ័រ​ធ្វើបានល្អឡើងវិញ នៅក្នុងការប្រកួត ក្រោយពេលដែលក្រុមបានបណ្តេញគ្រូបង្វឹកចេញ។



ខ្សែប្រយុទ្ធ Haller ស៊ុតចូលទីនាទី៦៥ ក្នុងកីឡដ្ឋាន Alassane Outtara OlympiAfrican Cup of Nations, កូតឌឺវ័រc បានស្ដារមុខមាត់ក្រុមងើបឡើងវិញ។ 
 
រំលឹកពីការប្រកួតនៅវគ្គចែកពូល កូតឌឺវ័រ បានចាញ់ក្រុមហ្គីណេអេក្វាទ័រ ក្នុងលទ្ធផល ៤-០ ហើយស្ទើរតែធ្លាក់នៅត្រឹមវគ្គជម្រុះទៅហើយ ។ តែយ៉ាងណាក្រុមម្ចាស់ផ្ទះនេះ អាចបន្តដង្ហើមខ្លួន ដែលជាក្រុមស្ថិតនៅលេខ ៣ ល្អ ក្នុងចំណោម ៣ក្រុមដទៃផ្សេងទៀត។ ក្រោយរងបរាជ័យក្រោមថ្វីជើងក្រុមហ្គីណេអាក្វាទ័រនេះ កូតឌឺវ័រ បានបណ្តេញគ្រូបង្វឹកសញ្ជាតិបារាំង Jean Louis Gasset ។
 
ពេលនេះក្រុមកូតឌឺវ័រ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន លោក Emerse Fae ដែលធ្លាប់ជាគ្រូជំនួយរបស់លោក Louis Gasset ។ ចំពោះការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ វាជារឿងនឹកស្មានមិនដល់ឡើយ។
 
«វាប្រៀបបានជាក្តីសុបិន្តមួយសម្រាប់យើងទាំងអស់គ្នា។ កាលពីរសប្តាហ៍មុនយើងស្ថិតនៅឆ្ងាយខ្លាំងណាស់ពីការគិតថាចំពោះវគ្គផ្តាច់ព្រ័ត្រ សរុបមក ខ្ញុំគិតថាការឈ្នះនេះសមនឹងទទួលបាន។»។ នេះបើតាមការនិយាយរបស់លោក Emerse Fae ក្នុងសន្និសីទកាសែត។
 
កូតឌឺវ័រ ម្ចាស់ពាន AFCON ២សម័យ នឹងត្រូវប៉ះក្រុមនីហ្សេរីយ៉ា ម្ចាស់ពាន ៣ សម័យ នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១១ ខែកុម្ភៈ។ នីហ្សេរីយ៉ាឡើងមកកាន់ផ្តាច់ព្រ័ត្រ ដោយទម្លាក់អាហ្រ្វិកខាងត្បូង ក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ នាថ្ងៃទី៧ ខែកុម្ភៈក្នុងទីក្រុង Bouake។
 
ដោយឡែក កុងហ្គោនឹងត្រូវប្រជែងទល់អាហ្រ្វិកខាងត្បូង ដើម្បីដណ្តើមតំណែងក្រុមលេខ ៣ ប្រចាំព្រឹត្តិការណ៍ AFCON នៅក្នុងទីក្រុង Abidjan ថ្ងៃទី១០ ខែកុម្ភៈ៕

Tag:
 African Cup of Nations
  កូតឌឺវ័រ
© រក្សាសិទ្ធិដោយ thmeythmey.com