ជាតិ
វីដេអូ
ហាមសែនគ្រឿងរណ្ដាប់ពណ៌ខៀវ និងហាមឈ្លោះគ្នាក្នុងថ្ងៃចូលឆ្នាំចិន
09, Feb 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ តាមក្បួនតម្រាចិន ឆ្នាំ២០២៤ ពណ៌ក្រហមជាពណ៌នាំលាភសំណាង រីឯពណ៌ខៀវ មិនមែនជាពណ៌ល្អឡើយសម្រាប់ចិន ឬកូនចៅសែស្រឡាយចិន។ តាមការពន្យល់របស់លោកគ្រូចិនសែ អ៊ៅ ណន ដោយសារពណ៌ខៀវ តំណាងឱ្យធាតុខ្យល់ ឬធាតុទឹក ដូច្នេះវាមិនល្អឡើយក្នុងឆ្នាំរោង ដែលមានធាតុដី។



ក្នុងន័យនេះ សម្រាប់អ្នកមានជំនឿគេហាមដាច់ខាតរៀបចំគ្រឿងរណ្ដាប់សែនពណ៌ខៀវ ឬការស្លៀកពាក់ពណ៌ខៀវ ក្នុងថ្ងៃសែនចូលឆ្នាំចិន។ គ្រឿងរណ្ដាប់សែនពណ៌ខៀវ ដែលគេកាត់បន្ថយអំឡុងពេលសែននោះមានដូចជា ដើមឫស្សី​ កម្រាលតុ អំពូលភ្លើង ផ្លែឈើពណ៌ខៀវ កំប៉ុងដើមធូប និងទៀនជាដើម ដោយជំនួសការប្រើប្រាស់ពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌លឿង ឬពណ៌មាសវិញ។ លើសពីនេះ គេក៏ហាមឈ្លោះប្រកែកគ្នាអំឡុងពេលជួបជុំគ្នាបីថ្ងៃនោះដែរ ដើម្បីគ្រួសារមានភាពកក់ក្ដៅ សេចក្ដីសុខពេញមួយឆ្នាំ៕
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

Tag:
 ចូលឆ្នាំចិន
 លោកគ្រូចិនសែ អ៊ៅ ណន
© រក្សាសិទ្ធិដោយ thmeythmey.com