ជាតិ
ចូលឆ្នាំចិន៖ សែនលុយ ផ្ទះ និងរថយន្តក្រដាស បានដល់ដូនតាឬទេ?
09, Feb 2024 , 4:59 pm        
រូបភាព
សែនលុយ ផ្ទះ និងរថយន្តក្រដាស បានដល់ដូនតាឬទេ front
សែនលុយ ផ្ទះ និងរថយន្តក្រដាស បានដល់ដូនតាឬទេ front
ភ្នំពេញ៖ ចូលឆ្នាំចិនរាល់ឆ្នាំ យើងតែងសង្កេតឃើញកូនចៅសែស្រឡាយចិន-វៀតណាម នាំគ្នាទិញក្រដាសសែន មកដុតជូនដូនតារបស់ពួកគេ ក្នុងនោះមានតាំងពីលុយ ផ្ទះ​ រថយន្តក្រដាសជាដើម។ តើរបស់ទាំងអស់នោះ ពិតជាបានដល់ដូនតាចិនរបស់ពួកគេឬទេ?



លោកគ្រូចិនសែ អ៊ៅ ណន បានពន្យល់ថា លុយ ផ្ទះ និងរថយន្តក្រដាស ក៏ជាគ្រឿងរណ្ដាប់សែនមួយដ៏ពេញនិយម ស្របតាមប្រពៃណីទំនៀមទម្លាប់ចិន។ លោកថា កូនចៅចិនមានជំនឿថា វាពិតជាបានដល់ដូនតារបស់គេយ៉ាងពិតប្រាកដ ដូចជាការសែនម្ហូបអាហារ នំចំណី ផ្កាភ្ញី និងផ្លែឈើផងដែរ។ គេជឿថា ការប្រតិបត្តិតាមជំនឿសាសនាទាំងអស់នេះ អាចជួយឱ្យគេកាក់កបក្នុងមុខជំនួញ អាជីវកម្មនានា ពិសេសមានលាភសំណាងផងដែរ។ តែយ៉ាងណាក៏ពុំគួររៀបចំគ្រឿងរណ្ដាប់សែនទាំងនោះ ក្នុងបរិមាណដ៏លើសលប់នោះទេ។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com