ជាតិ
បទសម្ភាសន៍
វីដេអូ
ចូលឆ្នាំចិន៖ ឆុងឆ្នាំប្រឈមបញ្ហាអ្វីខ្លះ?
09, Feb 2024 , 7:59 pm        
រូបភាព
ចូលឆ្នាំចិន៖ ឆុងឆ្នាំប្រឈមបញ្ហាអ្វីខ្លះ
ចូលឆ្នាំចិន៖ ឆុងឆ្នាំប្រឈមបញ្ហាអ្វីខ្លះ
ភ្នំពេញ៖ តាមក្បួនតម្រារបស់ចិន គេថាឆ្នាំ២០២៤ ដែលត្រូវជាឆ្នាំរោង (នាគ) ឆុងជាមួយឆ្នាំច ឆ្លូវ និងមមែ (ឆ្កែ គោ និងពពែ)។ ដូច្នេះអ្នកឆុងឆ្នាំទាំងនោះអាចប្រឈមបញ្ហាអ្វីខ្លះ? បើតាមលោកគ្រូចិនសែ អ៊ៅ ណន ពន្យល់ថា អ្នកឆុងឆ្នាំនឹងអាចប្រឈមគ្រោះថ្នាក់ និងបញ្ហាតូច-ធំនានា អាស្រ័យលើទង្វើរបស់បុគ្គលនីមួយៗ។



យ៉ាងណាមិញ ជនជាតិចិន ឬកូនចៅសែស្រឡាយចិន និយមទៅកាត់ឆុង ដោយមានគ្រឿងតង្វាយមួយចំនួនដូចជា សាច់ជ្រូក ពងទា និងផ្លែឈើជាដើម សម្រាប់សែនរំដោះគ្រោះ។ វិធីមួយទៀត គេច្រើនឱ្យឪពុកម្ដាយស្រោចទឹកឱ្យ ដោយមានជំនឿថា​ អាចរំដោះគ្រោះ ឬបញ្ហាមួយចំនួនផងដែរ។ ដូច្នេះកាត់ឆុងពិតជាអាចឱ្យផុតពីបញ្ហា ឬគ្រោះថ្នាក់បានយ៉ាងពិតប្រាកដមែន? លោកគ្រូចិនសែ អ៊ៅ ណន ថាវាមិនប្រាកដ១០០ភាគរយនោះឡើយ ប៉ុន្តែវិធីសាស្រ្តទាំងនេះអាចធ្វើឱ្យពួកគេស្ងប់ចិត្តខ្លះផងដែរ៕
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

Tag:
 ចូលឆ្នាំចិន
 ឆុងឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com