ជាតិ
បទសម្ភាសន៍
វីដេអូ
ចូលឆ្នាំចិន៖ ពលរដ្ឋមានជំនឿថាដើមអង្គាសីលជារុក្ខជាតិដែលនាំលាភ និងសំណាង
09, Feb 2024 , 6:29 pm        
រូបភាព
ភ្នំពេញ៖ សម្រាប់ជនជាតិចិន ឬកូនចៅសែស្រឡាយចិន បានចាត់ទុកដើមអង្គាសីល ជាដើមឈើដ៏ល្អបំផុតសម្រាប់ចូលឆ្នាំចិន។ តាមការពន្យល់របស់លោកគ្រូចិនសែ អ៊ៅ ណន ជនជាតិចិន ឬកូនចៅសែស្រឡាយចិន មានជំនឿថា ដើមអង្គាសីល ជាដើមឈើនាំលាភជ័យ នាំសំណាង ដោយសារវារីកតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនាអំឡុងពេលចូលឆ្នាំចិនតែម្ដង។ ហេតុដូច្នេះហើយទើបចិន និយមយកដើមអង្គាសីល មកតាំងលម្អក្នុងផ្ទះ ដើម្បីទទួលទេវតាឆ្នាំថ្មី និងទទួលបានសេចក្ដីសុខ ក្នុងក្រុមគ្រួសារពេញមួយឆ្នាំ។

 
ក្រៅពីដើមអង្គាសីល ដើមក្រូច និងដើមផ្កាស្បៃរឿង ក៏ពេញនិយមក្នុងថ្ងៃសែនចូលឆ្នាំចិន និងពិធីនានារបស់ចិនផងដែរ ព្រោះវាក៏តំណាងឱ្យសេចក្ដីសុខ សិរីសួស្ដី និងលាភសំណាងផងដែរ៕
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖


Tag:
 ចូលឆ្នាំចិន
 ដើមអង្គាសីល
 គ្រូចិនសែ អ៊ៅ ណន
© រក្សាសិទ្ធិដោយ thmeythmey.com