កីឡាអន្តរជាតិ
អន្តរជាតិ
ហុងកុង នឹងសងប្រាក់ថ្លៃសំបុត្រមួយចំនួនទៅអ្នកគាំទ្រ ក្រោយផ្ទុះកំហឹងលើ Messi
09, Feb 2024 , 10:29 pm        
រូបភាព
អ្នករៀបចំការប្រកួតជំនួបរវាងក្រុមហុងកុង ទល់នឹង Inter Miami នឹងសងប្រាក់ថ្លៃសំបុត្រ ៥០ភាគរយ ត្រឡប់ទៅកាន់អ្នកគាំទ្រវិញ បន្ទាប់ពីមានការខឹងសម្បារទៅលើកីឡាករ Lionel Messi ដែលមិនបានបង្ហាញខ្លួនលេងក្នុងការប្រកួតនោះ ក្រោមហេតុផលរបួស។



ជំនួប Inter Miami ឈ្នះលទ្ធផល ៤-១ លើក្រុមហុងកុង រៀបចំឡើងដោយក្រុមហ៊ុន Tatler Asia កាលសប្តាហ៍មុន គ្មានវត្តមាន Lionel Messi នឹង Luis Suarez ចូលរួមឡើយ។
ការប្រកួតនោះតម្លៃសំបុត្រត្រូវបានអ្នកគាំទ្រប្រមាណជិត ៤ម៉ឺននាក់ ទិញក្នុងតម្លៃ ១សន្លឹក ជិត ៥០០០ដុល្លារហុងកុង (៦៤០ដុល្លារ)។ 
 
បើតាមការប្រកួតរបស់ក្រុមហ៊ុន Tatler Asia សំបុត្រដែលបានទិញពីគេហទំព័រផ្លូវការ នឹងត្រូវទទួលបានប្រាក់សងត្រឡប់ទៅវិញ ៥០ភាគរយ នៃតម្លៃដែលអ្នកគាំទ្របានទិញ។ ការសងប្រាក់ត្រឡប់ ៥០ភាគរយនេះ អ្នករៀបចំការប្រកួត Tatler Asia បានជជែងជាមួយនឹងរដ្ឋបាលទីក្រុងហុងកុង ដើម្បីអនុម័តឱ្យមានការសងប្រាក់នេះ។
 
គួររំលឹកថា ព្រោះតែបញ្ហារបួស ទើបធ្វើឱ្យ Messi មិនបានចូលរួមការប្រកួតទល់ហុងកុង បង្កឱ្យអ្នកគាំទ្រខកចិត្ត និងផ្ទុះកំហឹង ប៉ុន្តែការប្រកួតនៅប្រទេសជប៉ុន ២ថ្ងៃក្រោយមក តារាបាល់ទាត់អាហ្សង់ទីនបានចូលរួមលេងឱ្យ Inter Miami ដែលប្រកួតចាញ់ក្រុម Vissel Kobe ដោយគេបានប្តូរចូលនៅនាទី៦០ ខណៈអ្នកគាំទ្រជប៉ុនមានត្រឹមជិត ៣ម៉ឺននាក់ទៅទស្សនាប៉ុណ្ណោះ៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com