អន្តរជាតិ
លោកពូទីន ជំរុញឱ្យយកចិត្តទុកដាក់ជាពិសេសក្នុងការទប់ស្កាត់អតិផរណារុស្ស៊ី
13, Feb 2024 , 9:29 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Xinhua
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Xinhua
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១២ ខែកុម្ភៈ បានលើកឡើងថា ការយក ចិត្តទុកដាក់ជាពិសេសត្រូវតែធ្វើឡើងលើការទប់ស្កាត់ការកើនឡើងតម្លៃ។ យ៉ាងណាមិញ លោកពូទីន ក៏បានបញ្ជាក់ផងដែរថា អតិផរណានៅរុស្ស៊ីកំពុងតែធ្លាក់ចុះ។

 
ធនាគារកណ្តាលរុស្ស៊ីត្រូវបានរំពឹងនឹងរក្សាអត្រាការប្រាក់នៅត្រឹម ១៦ ភាគរយនៅក្នុងកិច្ច ប្រជុំកំណត់អត្រាការប្រាក់របស់ខ្លួននៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខ បន្ទាប់ពីអត្រាកើនឡើងដល់កម្រិត៨៥០ ពិន្ទុ ចាប់តាំងពីខែកក្កដាឆ្នាំមុន ដោយសារកង្វះកម្លាំងពលកម្ម ភាពទន់ខ្សោយប្រាក់រូប្លិ៍ និងការចំណាយថវិកាខ្ពស់។
 
«ជាការពិត ការយកចិត្តទុកដាក់ជាពិសេសគួរតែត្រូវបានធ្វើឡើងចំពោះអតិផរណា និងការទប់ ស្កាត់អតិផរណាផងដែរ»។ លោក ពូទីន បានលើកឡើងនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ដែល ទេសាភិបាលធនាគារកណ្តាល លោកស្រី Elvira Nabiullina ក៏បានបង្ហាញមុខផងដែរបន្ទាប់ពី អវត្តមានជាសាធារណៈរយៈពេលមួយសប្តាហ៍ដោយមិនបានពន្យល់ពីហេតុផល។
 
ទន្ទឹមនេះ លោកពូទីនបានកត់សម្គាល់ពីសកម្មភាពរបស់ធនាគារកណ្តាល និងរដ្ឋាភិបាលនៅ ពេលចង្អុលបង្ហាញអំពីអតិផរណាបច្ចុប្បន្នដែលស្ថិតនៅកម្រិតទាបជាងមុន។ អតិផរណា ប្រចាំឆ្នាំក្នុងខែមករាគឺ ៧,២ ភាគរយធ្លាក់ចុះពី ៧,៤ ភាគរយនៅចុងឆ្នាំ ២០២៣។
 
ទិន្នន័យប្រចាំឆ្នាំបានបង្ហាញកាលពីថ្ងៃទី៧ ខែកុម្ភៈថា សេដ្ឋកិច្ចរបស់រុស្ស៊ីបានស្ទុះងើបឡើង វិញយ៉ាងខ្លាំងពីការធ្លាក់ចុះក្នុងឆ្នាំ ២០២២ ប៉ុន្តែកំណើននេះពឹងផ្អែកខ្លាំងលើការផលិតអាវុធ និងគ្រាប់រំសេវដែលផ្តល់មូលនិធិដោយរដ្ឋ និងម៉ាសមុខដែលកំពុងរារាំងដល់ការធ្វើឱ្យ ប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាជនរុស្ស៊ី៕

Tag:
 រុស្ស៊ី
  អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com