ជាតិ
ព័ត៍មានសុខភាព
សុខភាព
បុរសបើគ្មានទម្លាប់៣នេះ ក្រលៀនអ្នកនឹងល្អណាស់
15, Feb 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចបំផ្លាញក្រលៀនរបស់បុរស។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកមិនមានទម្លាប់ញ៉ាំភេសជ្ជៈជំនួសទឹក នោះក្រលៀនរបស់អ្នកនឹងមិនមានបញ្ហាឡើយ។ ប៉ុន្តែបើអ្នកតែងតែញ៉ាំភេសជ្ជៈផ្អែមៗច្រើនជាងទឹក នោះវានឹងធ្វើឲ្យក្រលៀនអ្នករងសម្ពាធខ្លាំងណាស់ ព្រោះក្នុងនោះមានជាតិស្ករខ្ពស់។ ជាហេតុដែលធ្វើឲ្យក្រលៀនរបស់អ្នកមិនអាចបញ្ចេញជាតិពុលមកក្រៅអស់ នោះយូរទៅក្រលៀននឹងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
  • នៅពេលដែលអ្នកហាត់ប្រាណមិនលើសកំណត់ នឹងល្អចំពោះសុខភាពក្រលៀនខ្លាំង។ ផ្ទុយទៅវិញ ប្រសិនជាអ្នកហាត់ប្រាណលើសកំណត់ នឹងធ្វើឲ្យក្រលៀនរងសម្ពាធខ្លាំងណាស់ ដោយធ្វើឲ្យវាខូចដោយមិនដឹងខ្លួនតែម្តង។
  • ការញ៉ាំអាហារបំប៉នសុខភាពផ្តេសផ្តាស ដោយមិនដឹងពីប្រភពច្បាស់លាស់ នឹងធ្វើឲ្យក្រលៀនរបស់អ្នកកើតមានបញ្ហាដោយមិនដឹងខ្លួន។ ដូចនេះ មុននឹងទិញអ្វីមកញ៉ាំ អ្នកគួរតែមើលឲ្យបានច្បាស់ ទើបក្រលៀនមិនគ្រោះថ្នាក់៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com