ជាតិ
ត្រីបបែល១ក្បាល ទម្ងន់១១០គីឡូក្រាម ត្រូវបានសង្គ្រោះ និងលែងចូលក្នុងទន្លេមេគង្គវិញ​
15, Feb 2024 , 5:59 pm        
រូបភាព
 រូបភាព៖ ហ្វេសប៊ុករដ្ឋបាលជលផល
រូបភាព៖ ហ្វេសប៊ុករដ្ឋបាលជលផល
ត្រីបបែល១ក្បាល មានទម្ងន់១១០គីឡូក្រាម ត្រូវបានពលរដ្ឋសង្គ្រោះ និងលែងចូលក្នុងទន្លេ​មេគង្គ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​វិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

 
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានចេញលិខិតកោតសរសើរ និងថ្លែងអំណរគុណ ដល់ពលរដ្ឋ ឈ្មោះ លឹម ស្រូយ ដែលមានទីលំនៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមនរាជធានីភ្នំពេញ ​ចំពោះសកម្មភាសង្គ្រោះ និងលែងត្រីបបែលនេះ​រ។ 
 
លោក ពុំ ស៊ីថា ប្រតិភូរាជ​រដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល បានបញ្ជាក់នៅក្នុងលិខិត​សរសើរមួយចុះថ្ងៃទី១៥ កុម្ភៈនេះថា៖ «សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជនេះ ឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ»៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com