កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមកីឡាករManchester United ដែលមានតម្លៃជាង១,៥ពាន់លានដុល្លារបំបែក​កំណត់​ត្រា UEFA
16, Feb 2024 , 11:39 am        
រូបភាព
ក្លិប Manchester United ចំណាយប្រាក់សរុប ១,៤២ពាន់លានអឺរ៉ូ (១,៥២ពាន់លានដុល្លារ) លើការផ្ទេរកីឡាករ នៅរដូវកាល ២០២២-២៣ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ក្លិបនៅតំបន់អឺរ៉ុប(UEFA)។ ចំនួនេះ បានបំបែកកំណត់ត្រាក្លិបចំណាយច្រើនបំផុតរបស់ Real Madrid ដែលកាន់កាប់កំណត់ត្រានេះកាលឆ្នាំ ២០២០ ជាមួយការចំណាយ ១,៣៣ពាន់លានអឺរ៉ូ (១,៤៣ពាន់លានដុល្លារ)។



យោងតាមរបាយការណ៍ UEFA ក្រុមបិសាចក្រហមបានបង្ហាញរបាយការហិញ្ញវត្ថុឆ្នាំ ២០២៣ ដោយបានផ្ទេរលើកីឡាករសរុបទាំងអស់ ១,៤២ពាន់លានអឺរ៉ូ (១,៥២លានដុល្លារ)។ Real Madrid កាលពីឆ្នាំ ២០២០ បានចំណាយ១,៣៣ពាន់លានអឺរ៉ូ (១,៤៣ពាន់លានដុល្លារ)លើការផ្ទេរកីឡាករ។ 
 
តម្លៃផ្ទេរកីឡាករសរុបដ៏ថ្លៃរបស់ Man Utd ត្រូវបានរាប់បញ្ចូលទាំងកីឡាករ Anthony តម្លៃ ១០២លានដុល្លារ, Harry Maguire តម្លៃ ១០០លានដុល្លារ, Jadon Sancho តម្លៃ ៩១លានដុល្លារ, និង Casemiro តម្លៃ ៧៥លានដុល្លារ។
 
កីឡាករដែលបានផ្ទេរចូលនៅដើមរដូវកាល ២០២៣-២៤ មិនត្រូវបានរាប់បញ្ចូលទេដោយរួមមាន Mason Mount, Andre Onana និង Rasmus Hojlund។
 
តាមរយៈរបាយការណ៍ហិរញ្ញវត្ថុក្លិប និងការវិនិយោគរនៃក្លិបអឺរ៉ុប របស់ UEFA ក៏បានរកឃើញក្លិបចំនួន ៣ផ្សេងទៀត ដែលចាយលើថ្លៃផ្ទេរកីឡាករក្នុងក្រុមសរុបលើស ១ពាន់លានដុល្លារ រួមមាន Manchester City, Chelsea និង Real Madrid៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com