អន្តរជាតិ
ថៃដាក់ចេញផែនការ​វិនិយោគ​សាធារណៈ និង​ឯកជន​ទំហំដ៏ធំ ដើម្បីជំរុញសេដ្ឋកិច្ចរយៈពេលវែង
17, Feb 2024 , 11:00 am        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព Xinhua
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព Xinhua
រដ្ឋាភិបាលថៃ នៅថ្ងៃទី១៦ ខែកុម្ភៈ បានលើកឡើង ថា ខ្លួនបានរៀបចំគម្រោងវិនិយោគភាពជាដៃគូសាធារណៈ និងឯកជនដែលមានតម្លៃ ១,១៩ ពាន់ពាន់លានបាត ឬ ៣៣ ពាន់លានដុល្លារ ក្នុងអំឡុងពេល ២០២០-២០២៧ ខណៈដែលព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

ចំនួនទឹកប្រាក់ដែលបានគ្រោងទុកសម្រាប់ផែនការវិនិយោគឆ្នាំ ២០២០-២០២៧ ត្រូវបានកែ ប្រែខ្ពស់ជាងការអនុម័តពីមុនបន្តិចដែលមានចំនួន ១,១៧ ពាន់ពាន់លានបាត ឬ ៣២,៣ ពាន់លានដុល្លារ។ ការបង្កើនចំនួនថវិកានេះមានគោលបំណងទាក់ទាញក្រុមហ៊ុនឯកជនកាន់ តែច្រើនមកបណ្តាក់ទុនក្នុងគម្រោងរដ្ឋាភិបាល។
 
បន្ថែមពីនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ គណៈកម្មាធិការភាពជាដៃគូសាធារណៈ និងឯក ជនក៏បានអនុម័តលើការវិនិយោគដែលមានតម្លៃប្រហែល ៥០៩,៤ ពាន់លានដុល្លារនៅ កំពង់ផែ Laem Chabang ក្នុងខេត្តឈុនបុរីភាគខាងកើតផងដែរ។
 
រដ្ឋាភិបាល​ក៏​នឹង​ពន្លឿន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ដោយសារប្រទេស​មានសេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​អាស៊ីអាគ្នេយ៍មួយនេះ​ មានសេដ្ឋកិច្ចដើរ​យឺតយ៉ាវនៅ
ក្នុង​តំបន់។
ក្រសួងហិរញ្ញវត្ថុបានព្យាករណ៍កំណើនត្រឹមតែ ២,៨ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពី កំណើន១,៨ ភាគរយដែលត្រូវបានប៉ាន់ប្រមាណសម្រាប់ឆ្នាំ ២០២៣។ ការព្យាករណ៍នេះ ធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងការព្យាករណ៍ពីមុន។ ក្រៅពីនេះការកំណត់ផលិតផលក្នុងស្រុក សរុប (GDP) ឆ្នាំ ២០២៣ ផ្លូវការនឹងមកសម្រេចនៅថ្ងៃទី១៩ ខែកុម្ភៈ៕

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com