អន្តរជាតិ
អាល្លឺម៉ង់មានទំនុកចិត្តលើការធានាសន្តិសុខសមាជិកណាតូនៅទសវត្សរ៍ខាងមុខ
17, Feb 2024 , 12:30 pm        
រូបភាព
រូបភាពXinhua
រូបភាពXinhua
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅថ្ងៃទី ១៦ ខែកុម្ភៈ បានលើកឡើងថា សម្ព័ន្ធមិត្ត យោធាណាតូនឹងបន្តធានាសន្តិសុខដល់សមាជិករបស់ខ្លួនក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ ហើយ សកម្មភាពចំបាច់ត្រូវតែធ្វើឡើងដើម្បីរក្សាស្ថិរភាព។

«ខ្ញុំជាអ្នកជឿលើអន្តរអាត្លង់ទិក ដែលជាអ្នកគាំទ្រដ៏រ៉ឹងមាំរបស់សម្ព័ន្ធយោធាណាតូ ហើយជឿជាក់យ៉ាងមុតមាំថា ណាតូនឹងបន្តធានាសន្តិសុខរបស់យើងនៅក្នុងទសវត្សរ៍ខាងមុខនេះ»។ លោក Scholz ឆ្លើយតបទៅនឹងសំណួរអំពីតម្រូវការគោលលទ្ធិសន្តិសុខថ្មីដោយគ្មានអាម៉េរិកឬយ៉ាងណា។
 
ទំនាក់ទំនងអន្តរអាត្លង់ទិក សំដៅលើទំនាក់ទំនងយ៉ាងជាក់លាក់អំពីទំនាក់ទំនងរវាងបណ្តា ប្រទេសនៅអាម៉េរិកខាងជើង (អាម៉េរិក និងកាណាដា) និងបណ្តាប្រទេស ឬអង្គការអឺរ៉ុបជា ដើម។
 
ការលើកឡើងរបស់លោក Scholz បានកើតឡើងបន្ទាប់ពីអតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បង្កឱ្យមានភាពមិនសប្បាយចិត្តចំពោះសម្ព័ន្ធមិត្តអាម៉េរិក ដោយបានលើកឡើងថា អាម៉េរិកប្រហែលជាមិនការពារសមាជិកណាតូដែលចំណាយថវិកាមិនគ្រប់គ្រាន់លើ ការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីឡើយ។
 
ត្រង់ចំណុចនេះផងដែរលោក Scholz បានសម្គាល់ថា ដោយមិនគិតពីលទ្ធផលបោះឆ្នោត ប្រធានាធិបតីអាម៉េរិក សសរស្តម្ភអឺរ៉ុបរបស់សម្ព័ន្ធណាតូគួរតែត្រូវបានពង្រឹងយ៉ាងខ្លាំង ហើយលោកកំពុងធ្វើការជាពិសេសលើបញ្ហានេះ ជាពិសេសជាមួយប្រធានាធិបតីបារាំងលោកម៉ានុយអ៊ែល ម៉ាក្រុង។
 
រឿងត្រឹមត្រូវនិងសំខាន់ដែលដៃគូណាតូទាំងអស់គឺការបំពេញផ្នែកយោធារបស់ពួកគេដើម្បី
ធានាថាសម្ព័ន្ធភាពមានភាពរ៉ឹងមាំតាមដែលអាចធ្វើទៅបាន ខណៈអាល្លឺម៉ង់បានឈានដល់ គោលដៅក្នុងការចំណាយ ២ ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេលើ វិស័យការពារជាតិនៅឆ្នាំនេះ។
 
ទន្ទឹមនេះ ដោយបញ្ចេញមតិលើការទាមទារពីដៃគូចម្រុះដែលកំពុងកាន់អំណាចដើម្បីពិភាក្សា អំពីការការពារនុយក្លេអ៊ែរជាមួយបារាំង លោក Scholz បាននិយាយថា ឃ្លាំងអាវុធនុយ ក្លេអ៊ែររបស់ណាតូមិនត្រឹមតែផ្អែកលើអាវុធរបស់អាម៉េរិកប៉ុណ្ណោះទេ ហើយថាអាល្លឺម៉ង់មាន ការសន្ទនាយ៉ាងជិតស្និទ្ធជាមួយបារាំងផងដែរ។
 
គួរបញ្ជាក់ថា លោក Scholz ដែលបានជួបប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ក្នុងដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនដែលលោកមានប្រសាសន៍ថា លោក បៃឌិនហាក់ដូចជាផ្តោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រទេស ៕

Tag:
 (អាល្លឺម៉ង់
  ណាតូ
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com