ជាតិ
ព័ត៍មានសុខភាព
សុខភាព
នោម៣ប្រភេទនេះ លួចប្រាប់អ្នកថាក្រលៀនកំពុងតែមានបញ្ហា
20, Feb 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនោម៣ប្រភេទ ដែលអ្នកក្រលៀនមិនល្អអាចមាន។ តើមានអ្វីខ្លះទៅ?

 
  • នៅពេលដែលអ្នកបត់ជើងតូចរួច ឃើញក្នុងនោមមានឈាម ឬសរសៃឈាម អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីសុខភាពក្រលៀនរបស់អ្នក ដោយគួរតែទៅពិនិត្យមើលជាបន្ទាន់ ទើបអាចព្យាបាលបានទាន់ពេលវេលា។
  • នៅពេលដែលទឹកនោមរបស់អ្នកមានពពុះ ដោយពពុះនោះមិនងាយរសាត់​បាត់អស់ មើលទៅដូចជាស្រាបៀរ អ្នកគួរតែប្រយ័ត្នពីក្រលៀន។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យឲ្យបានច្បាស់លាស់ ទើបមិនប្រឈមគ្រោះថ្នាក់ខ្ពស់។
  • ប្រសិនជាអ្នកមិនបានផឹកទឹកច្រើន តែយប់ឡើងបែរជាក្រោកឡើងមកនោមញឹកញាប់ ដោយលើសពី៣ដងក្នុងរយៈពេលយូរ អ្នកគួរតែប្រយ័ត្នពីសុខភាពក្រលៀន ព្រោះវាកំពុងតែប្រឈមនឹងបញ្ហាហើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com