ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា រៀបចំកិច្ចប្រជុំនាយកសាខាប្រចាំឆ្នាំក្រោមប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា»
20, Feb 2024 , 3:14 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំនាយកសាខាប្រចាំឆ្នាំ ក្រោមប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា»។

កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស។ កិច្ចប្រជុំឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង បង្ហាញពីផែនការយុទ្ធសាស្ត្រ ព្រមទាំងគោលដៅសម្រាប់ឆ្នាំ២០២៤។
 
 លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា
លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «សុចរិតភាព សាមគ្គីភាព និងកិច្ចសហការ ក្នុងការបំពេញការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងមិនអាចអត់បាន ដើម្បីនាំនាវាធនាគារ ហត្ថា អាចឆ្លងកាត់ពុះពារឧបសគ្គទាំងឡាយ នៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលមិនច្បាស់លាស់ដូចសព្វថ្ងៃនេះ ដើម្បីសម្រេចឱ្យបាននូវវឌ្ឍនភាព និងភាពជោគជ័យទំាងអស់គ្នានៅក្នុងឆ្នាំថ្មីនេះ។» 
 
«ប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» នៃកិច្ចប្រជុំថ្ងៃនេះ ជួយក្រើនរំលឹកជាថ្មីម្តងទៀតអំពីសារៈសំខាន់ នៃការពួតដៃគ្នាបំពេញការងារប្រកបដោយភាពស្មោះត្រង់ឱ្យខាងតែបាន ក្នុងគោលដៅមានទំនួលខុសត្រូវខ្ពស់បំផុត ដើម្បីកសាងភាពធន់ និងភាពរឹងមាំទាំងអស់គ្នា ឆ្ពោះទៅកាន់ភាពរីកចម្រើន និងភាពជោគជ័យនាពេលអនាគតទាំងអស់គ្នា»។លោក ហួត អៀងតុង បានបន្ថែមដូច្នេះ។
 
កិច្ចប្រជុំបានបញ្ចប់ជាមួយនឹងបរិយាកាសចូលរួមយ៉ាងច្រើនកុះករ និងទទួលបានផ្លែផ្កាជាទីមោទន​ តាមរយៈការធ្វើបទបង្ហាញ កិច្ចពិភាក្សា ការចែករំលែកពីវាគ្មិនជំនាញ និងសំណួរ-ចម្លើយពីអ្នកចូលរួមទាំងអស់ ដែលជាធាតុចូលដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់លោកនាយក-នាយិកាសាខា ពាំនាំយកទៅអនុវត្តន៍ និងពង្រឹងកិច្ចការងារប្រចាំថ្ងៃ ដើម្បីជម្នះរាល់បញ្ហាប្រឈមផ្សេងៗ និងធានាឱ្យបាននូវភាពជោគជ័យ នាពេលខាងមុខ។
 
អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com