ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អុីដតខូ (ខេមបូឌា) ខូ អិលធីឌី តែងតាំងលោក ASHOK MUTHU ជានាយកគ្រប់គ្រងប្រចាំប្រទេស ដើម្បីជំរុញកំណើនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍
21, Feb 2024 , 1:04 pm        
រូបភាព
លោក ASHOK MUTHU នាយកគ្រប់គ្រងថ្មីប្រចាំប្រទេសកម្ពុជា
លោក ASHOK MUTHU នាយកគ្រប់គ្រងថ្មីប្រចាំប្រទេសកម្ពុជា
ភ្នំពេញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៖ ក្រុមហ៊ុន អុីដតខូ ខេមបូឌា (EDOTCO Cambodia) ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេ មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសតែងតាំងលោក Ashok Muthu ជានាយកគ្រប់គ្រងថ្មីប្រចាំប្រទេសកម្ពុជា។
 
ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មទូរគមនាគមន៍ លោក Ashok នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនការតភ្ជាប់ និងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេស។
 
ប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស ហើយតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏រឹងមាំ ពិតជាសំខាន់បំផុត។ ក្រុមហ៊ុន អុីដតខូ ខេមបូឌា ប្តេជ្ញាបំពេញតម្រូវការនេះ និងជួយសម្រួលដល់កំណើនឌីជីថលរបស់ប្រទេស ដោយធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យា ដើម្បីពង្រឹងលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងបន្ដដំណើររួមគ្នា។ ក្រុមហ៊ុនជឿជាក់ថា រាជរដ្ឋាភិបាល និងក្រុមហ៊ុនឧស្សាហកម្ម ធ្វើការរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាតឌីជីថលរវាងប្រជាជននៅតាមជនបទ និងទីក្រុង។
 
ការតែងតាំង លោក Ashok ជានាយកគ្រប់គ្រងប្រចាំប្រទេស ដើម្បីពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការផ្តល់នូវដំណោះស្រាយលំដាប់ពិភពលោក និងជំរុញនវានុវត្ដន៍ភាពក្នុងវិស័យទូរគមនាគមន៍របស់កម្ពុជា។ 
 
លោក Adlan Tajudin នាយកប្រតិបត្តិរួមនៃក្រុមហ៊ុន អុីដតខូ គ្រុប (EDOTCO Group) របស់ប្រទេសម៉ាឡេស៊ី បានថ្លែងថា៖ «ការតែងតាំង លោក Ashok បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងចំពោះប្រទេសកម្ពុជា និងការជឿជាក់ លើសក្តានុពលទូរគមនាគមន៍របស់យើង។ ជាមួយនឹងចំណេះដឹងចំពោះវិស័យឧស្សាហកម្មនេះ និងជំនាញយុទ្ធសាស្ត្ររបស់លោក យើងមានទំនុកចិត្តថា អុីដតខូ ខេមបូឌា នឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយផ្លាស់ប្ដូរបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសនេះ»។
 
លោក Ashok គឺជាសមាជិកដ៏ចំណានម្នាក់របស់ អុីដតខូ ហើយបានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដោតសំខាន់លើផលប័ត្រ ដូចជា ប្រតិបត្តិការវិស្វកម្ម និងបច្ចេកវិទ្យា។ ក្រៅពីបម្រើការនៅ EDOTCO Group ក្នុងអំឡុងការចាប់កំណើតក្រុមហ៊ុនដំបូងៗ លោកធ្លាប់ស្ថិតនៅក្នុងក្រុមថ្នាក់ដឹកនាំនៅប្រទេសបង់ក្លាដែស និងម៉ាឡេស៊ី។ ជាមួយ EDOTCO Group និងវិស័យប្រតិបត្តិការបច្ចេកវិទ្យាក្នុងតំបន់ លោក Ashok នាំមកនូវបទពិសោធន៍ជាច្រើន និងចំណេះដឹងទាំងពីរផ្នែកដ៏ល្អបំផុតមកកាន់ទីផ្សារ ដូចជានៅប្រទេសកម្ពុជានេះ។
 
លោក Ashok បានឱ្យដឹងថា៖ «ខ្ញុំមានកិត្តិយសណាស់ ដែលបានចូលរួមជាមួយ អុីដតខូ ខេមបូឌា ក្នុងឱកាសដ៏រំភើបនេះ។ កម្ពុជាបង្ហាញពីសក្តានុពលដ៏ធំសម្បើម សម្រាប់ការអភិវឌ្ឍទូរគមនាគមន៍ ហើយខ្ញុំប្តេជ្ញាប្រើជំនាញរបស់ខ្ញុំនៅ អុីដតខូ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ យើងនឹងផ្តោតសំខាន់លើការជួយអតិថិជនយើង ក្នុងការពង្រីកលទ្ធភាពរបស់ពួកគេ ទៅកាន់មនុស្សដែលមិនមានទំនាក់ទំនង ឬទំនាក់ទំនងគ្នាមិនទាន់បានល្អប្រសើរ ជំរុញភាពជាដៃគូ និងការចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងរីកចម្រើន»។
 
ក្រោមការគ្រប់គ្រងរបស់លោក Ashok ក្រុមហ៊ុន អុីដតខូ នឹងបន្តយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដើម្បីផ្ដល់តម្រូវការផ្នែកបច្ចេកវិទ្យា និងទីផ្សារដែលកំពុងរីកចម្រើន។ ចក្ខុវិស័យរបស់ក្រុមហ៊ុន មានគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបង្កើនប្រសិទ្ធភាពការចែករំលែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញ សម្របសម្រួលការចេញវិសាលគមថ្មី និងការបង្កើនប្រសិទ្ធភាពថាមពលតាមរយៈដំណោះស្រាយប្រកបដោយនិរន្តរភាព។
 
EDOTCO Group ប្តេជ្ញាជួយប្រទេសនានានៅទូទាំងតំបន់អាស៊ី ដោយកសាងហេដ្ឋារចនាសម្ព័ន្ធដំឡើង ជួសជុល ថែទាំបង្គោលសេវាអង់តែន ប្រកបដោយនិរន្តរភាព និងធន់ក្នុងប្រទេសកម្ពុជា ក៏ដូចជាមានកំណត់ត្រាដ៏រឹងមាំ នៃការវិនិយោគក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូន និងបង្កើនប្រសិទ្ធភាពថាមពល នៅក្នុងទីផ្សារទាំងអស់របស់ខ្លួន។
 

អំពីក្រុមហ៊ុន EDOTCO Group
 
ក្រុមហ៊ុន EDOTCO Group បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី ដែលផ្តល់សេវាកម្ម និងដំណោះស្រាយ តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ ដូចជា ដំឡើង ជួសជុល ថែទាំបង្គោលសេវាអង់តែន។ 
 
ជាមួយដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរសព្ទជាង ៥៤,០០០ ក្នុង៩ប្រទេស ក្រុមហ៊ុនកំពុងតែមានវត្ដមាននៅប្រទេស ម៉ាឡេស៊ី បង់ក្លាដែស ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា ប៉ាគីស្ថាន មីយ៉ាន់ម៉ា ស្រីលង្កា និងឡាវ ដែលបំពេញតម្រូវការការតភ្ជាប់ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព ដើម្បីជួយអតិថិជន និងដៃគូរបស់ខ្លួនបង្កើនល្បឿនកំណើនប្រកបដោយចីរភាព។ អ៉ីដតខូ ផ្តល់អាទិភាពដល់ការពង្រីកផលប័ត្រ ដោយប្រយ័ត្នប្រយែងសម្រាប់ឱកាសសរីរាង្គ និងអសរីរាង្គ ដែលអនុវត្តមាត្រដ្ឋានត្រឹមត្រូវ សេដ្ឋកិច្ច និងប្រាក់ចំណេញសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួន។ 
 
ក្រុមហ៊ុន EDOTCO Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំរយៈពេល ៦ ឆ្នាំជាប់ៗគ្នាពីស្ថាប័ន Frost & Sullivan ហើយត្រូវបានទទួលស្គាល់ ជាក្រុមហ៊ុន ASEAN Unicorns មួយក្នុងចំណោមក្រុមហ៊ុនបីដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់វេបសាយ www.EDOTCOgroup.com
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com