ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនញ៉ាំអាហារព្រឹក សុខភាពនឹងប្រឈមគ្រោះថ្នាក់ខ្លាំង
23, Feb 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកនៃការមិនបរិភោគអាហារពេលព្រឹក។ តើមានអ្វីខ្លះទៅ?

  • ក្នុងពេលព្រឹក បើអ្នកមិនពិសារអាហារពេលព្រឹក នឹងធ្វើឲ្យអ្នកឃ្លានខ្លាំង ដោយធ្វើឲ្យអ្នកចង់បរិភោគអាហារដែលមានជាតិស្ករខ្ពស់ និងខ្លាញ់ខ្ពស់ផងដែរ។ ជាពិសេស ក្នុងអាហារពេលថ្ងៃ អ្នកនឹងអាចញ៉ាំច្រើនខុសធម្មតា។ ជាហេតុដែលធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនតែម្តង។
  • ប្រសិនជាអ្នកមិនបរិភោគអាហារពេលព្រឹកក្នុងរយៈពេលយូរ នឹងធ្វើឲ្យអ្នកកើតជំងឺក្រពះ ដូចជា រលាកក្រពះ និងបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារផងដែរ។ ដូចនេះ អ្នកមិនគួររំលងអាហារពេលព្រឹកចោលមិនញ៉ាំនោះឡើយ។
  • នៅពេលដែលអ្នកតែងតែមិនពិសារអាហារពេលព្រឹក នឹងធ្វើឲ្យការចងចាំរបស់អ្នកធ្លាក់ចុះខ្លាំង ដោយឆាប់ភ្លេចភ្លាំងខ្លាំងណាស់។ ដូចនេះ មិនថាអ្នករវល់យ៉ាងណា ក៏គួរតែឆ្លៀតពេលបរិភោគអាហារពេលព្រឹកដែរ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com