ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិន​បាន​ទេ​! ប្រយ័ត្ន​គ្រោះថ្នាក់ ​រាង​កាយ​ខ្វះ​ជាតិ​ដែក​ច្រើន​ពេក
22, Feb 2024 , 10:59 pm        
រូបភាព
បញ្ហា​កង្វះ​ជាតិ​ដែក​នៅ​ក្នុង​រាង​កាយ អា​ចប​ណ្តោ​ល​ឲ្យ​ឈាម​មិន​អាច​បញ្ជូន​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​សរីរាង្គ​បាន​ពេញលេញ ហើយ​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្សោយ​ប្រព័ន្ធ​ការពារ កើត​ជំងឺមហារីក​ឈាម គ្មាន​កូន ជា​ពិសេស​អ្នក​អាច​ប្រឈម​នឹង​សេចក្តីស្លាប់​បើ​មិន​បាន​ព្យាបាល​។



ខាងក្រោម​នេះ ជា​រោគ​សញ្ញា​ព្រមាន​ដែល​បង្ហាញ​ថា អ្នក​កំពុង​ខ្វះ​ជាតិ​ដែក​ក្នុង​រាង​កាយ​៖
 
១.​ងាយ​ឆ្លង​មេរោគ
អ្នក​ដែល​ខ្វះ​ជាតិ​ដែក​ក្នុង​ខ្លួន ទោះ​មាន​របួស​តូច​ប៉ុនណា ក៏​មិន​ងាយ​នឹង​ជា​សះស្បើយ​ដែរ ហើយ​ឆាប់​ឆ្លង​មេរោគ បណ្តាល​ឲ្យ​ហើម​មុខរបួស ឬ​មាន​ខ្ទុះ​ទៀត​ផង​។
 
២.​ថប់​ៗ​ដង្ហើម
សញ្ញា​មួយទៀត​នៃ​កង្វះ​ជាតិ​ដែក នៅ​ពេល​ដែល​អ្នក​ធ្វើ​បន្តិចបន្តួច ឬ​គ្រាន់តែ​ឡើងជណ្តើរ ៦-៧​កាំ អ្នក​នឹង​ដង្ហក់ ពិបាក​ដកដង្ហើម​ភ្លាម​។
 
៣.​មាន​បញ្ហា​ក្រចក និង​សក់
ក្រចក​អាច​នឹង​មាន​សភាព​ផុយ​ស្រួល​ងាយ​បាក់ រីឯ​សក់​ក៏​ទន់ខ្សោយ​ងាយ​ជ្រុះ ដោយសារ​ការ​កង្វះ​ជាតិ​ដែក​។
 
៤.​ឈឺក្បាល វិលមុខ
មនុស្ស​ដែល​ជួប​ប្រទះ​នឹង​អាការ​វិលមុខ ឬ​ឈឺក្បាល នៅ​ពេល​ក្រោកឈរ​ម្តង​ៗ អាច​បណ្តាល​មក​កង្វះ​អុក​ស៊ី​សែន​ក្នុង​ខួរក្បាល ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ដួល​សន្លប់​ដោយ​មិនដឹង​ខ្លួន​។
 
៥.​មាន​បញ្ហា​បេះដូង
អាការៈ​ចុក​ទ្រូង បេះដូង​លោត​ញាប់ ដោយ​គ្មាន​មូលហេតុ ច្រើន​កើត​មាន​ចំពោះ​អ្នក​ដែល​ខ្វះ​ជាតិ​ដែក​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​ជា​សញ្ញា​ប្រកាស​អាសន្ន នៃ​ជំងឺ​គាំងបេះដូង​ដែរ​។
 
ដូច្នេះ ដើម្បី​ការពារ​កុំ​ឲ្យ​ខ្វះ​ជាតិ​ដែក អ្នក​ត្រូវ​ទទួលទាន​អាហារ​ឲ្យ​បាន​ច្រើន ដូច​ជា សាច់ ស៊ុត ត្រី បន្លែ​បៃតង គ្រាប់​ធុញ្ញ​ជាតិ និង​ទឹកដោះគោ​ជាដើម​។ ប្រ​សិន​រាង​កាយ​របស់​អ្នកមាន​ភាពស្លេកស្លាំង​ខ្លាំង​ពេក រហូត​ឧស្សាហ៍​សន្លប់ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com