ជាតិ
អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យកុមារអង្គរ អបអរខួប២៥ឆ្នាំ នៃការពិនិត្យ ព្យាបាល ថែទាំសុខភាពដល់កុមារកម្ពុជាជាច្រើនលានករណី
22, Feb 2024 , 3:22 pm        
រូបភាព
សៀមរាប ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៖  មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការពិនិត្យ ព្យាបាល ថែទាំប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារជាច្រើនលានករណី។
 
មន្ទីរពេទ្យកុមារអង្គរ មានមោទនភាព សូមប្រកាសថា ឆ្នាំ២០២៤នេះ  មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាពដល់កុមារនៅកម្ពុជា មិនថាពួកគេរស់នៅទីណា និង មានឬមិនមានលទ្ធភាពក៏ដោយ។
 
 
ក្នុងរយៈពេល ២៥ឆ្នាំ (១៩៩៩ - ២០២៤) កន្លងមកនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះជំហានយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើង នូវការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាមន្ទីរពេទ្យឈានមុខមួយ ក្នុងការផ្តល់ការពិនិត្យ ព្យាបាល និងថែទាំ ដោយឯកទេស ក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាព សង្គ្រោះអាយុជីវិតដល់កុមារ ជាង ២,៥លានករណី។
 
មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ឧត្តុង្គឧត្តមមួយសម្រាប់មន្ត្រីសុខាភិបាលជំនាន់ក្រោយ។ មន្ទីរពេទ្យកុមារអង្គរ បានបណ្តុះបណ្តាលប្រមាណ ៧៨០ ០០០ ជាវត្តមានដល់និស្សិតវេជ្ជសាស្ត្រ និងមន្ត្រីសុខាភិបាលទាំងក្នុងនិងក្រៅមន្ទីរពេទ្យ។
 
នៅតាមសហគមន៍ជនបទមួយចំនួន ក្នុងខេត្តសៀមរាប និងព្រះវិហារ មន្ទីរពេទ្យបានលើកកម្ពស់ចំណេះដឹងដល់ឪពុកម្តាយ អាណាព្យាបាលអ្នកជំងឺទាក់ទងទៅនឹងបញ្ហាសុខភាពចម្បងៗជាច្រើន។ មន្ទីរពេទ្យកុមារអង្គរ បានអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ សិស្សានុសិស្ស និងមន្ត្រីភូមិ ឃុំ នៅក្នុងខេត្តសៀមរាប និងព្រះវិហារ ចំនួន ប្រមាណ ១,៥លាន វត្តមាន។
 
ដើម្បីអបអរសាទរនៅក្នុងខួប ២៥ឆ្នាំនេះ មន្ទីរពេទ្យកុមារអង្គរ នឹងប្រារព្ធព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលមានដូចជា៖ កម្មវិធី ជួបជាមួយស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ នាថ្ងៃទី២១ ខែកុម្ភៈ​។ ពិធីប្រគល់ទទួល ប័ណ្ឌសរសើរដល់បុគ្គលិក មន្ទីរពេទ្យកុមារអង្គរ បម្រើការងាររយៈពេល ២០ឆ្នាំ និង១០ឆ្នាំ នាថ្ងៃទី ២៤ ខែកុម្ភៈ។ ជាមួយគ្នានេះដែរ មន្ទីរពទ្យកុមារអង្គរនឹងមានយុទ្ធនាការរៃអង្គាសថវិកា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៃអង្គាសមូលនិធិ សម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលរងរបួស និងប៉ះទង្គិចធ្ងន់ធ្ងរ។
 
វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា៖ «មន្ទីរពេទ្យកុមារអង្គរ មិនត្រឹមតែជាអង្គភាព ដែលខ្ញុំបម្រើការងារនោះទេ។ ទីនេះប្រៀបបានដូចជាកូនរបស់ខ្ញុំដែរ! ក្នុងនាមជានាយកមន្ទីរពេទ្យកុមារអង្គរ ខ្ញុំបាទសូមសម្តែងនូវការថ្លែងអំណរគុណ និងដឹងគុណចំពោះបុគ្គលិក អ្នកស្ម័គ្រចិត្ត ម្ចាស់ជំនួយ ដៃគូ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមចំណែកសម្រេចនូវកិច្ចកាងាររបស់មន្ទីរពេទ្យកុមារអង្គរ»។
 
 វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ
លោកវេជ្ជបណ្ឌិត បន្តថា៖ «យើងបានប្រឈមមុខនឹងបញ្ហា និងការលំបាកជាច្រើន ប៉ុន្តែយើងតែងតែតស៊ូដោយភាពក្លាហាន និងក្តីមេត្តាករុណា។ ខ្ញុំមានមោទកភាព ចំពោះសមិទ្ធផលរបស់យើង ប៉ុន្តែខ្ញុំក៏ដឹងអំពីតម្រូវការដែលនៅតែមាន សម្រាប់ការពិនិត្យ ព្យាបាលដ៏ឯកទេស។ ខ្ញុំបាទសូមបន្ត អំពាវនាវដល់សប្បុរសជន បណ្តាក្រុមហ៊ុន និងស្ថាប័នទាំងអស់បន្តការ​បរិច្ចាគ និងគាំទ្រមកកាន់មន្ទីរពេទ្យកុមារអង្គរ ជាពិសេសនៅក្នុងយុទ្ធនាការរៃអង្គាសខាងមុខនេះ ដើម្បីស្វែងរកមូលនិធិដើម្បីកសាងមជ្ឈមណ្ឌល រងរបួស និងប៉ះទង្គិចធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យកុមារអង្គរ»។
 
ទំនាក់ទំនង៖
មន្ទីរពេទ្យកុមារអង្គរ 
០៦៣ ៩៦៣ ៤០៩
ផ្លូវទេពវង្ស និងអ៊ុំឆាយ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ស្រុក និង ខេត្តសៀមរាប
 
ទំនាក់ទំនងសារព័ត៌មាន៖
លោក ថេន រតន៍ ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សយព័ត៌មាន
+ ៨៥៥ (០) ៦៩ ៥៧ ៣៩ ៨០















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com