ជាតិ
កុមារស្វីសរាប់រយនាក់ច្រៀងរៃអង្គាសថវិកា សង់សាលាមួយខ្នងនៅស្រុកបន្ទាយស្រី
23, Feb 2024 , 3:12 pm        
រូបភាព
ដោយ៖​ ស៊ុល រ៉វី, ថោង ប្រណី និងលុយ សិរីរក្សា
 
សៀមរាប៖ អគារសិក្សាមួយខ្នងស្ថិតនៅក្នុងបឋមសិក្សា និងអនុវិទ្យា​ល័យ​តាពេន ភូមិ​ស្រះ​ខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកសម្ពោធ នៅព្រឹកថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ២០២៣។



អគារសិក្សា១ខ្នងនេះមាន៣បន្ទប់​ កសាងឡើងដោយថវិកាកុមារស្វីសរាប់រយនាក់ រៃ​អង្គាសថវិកា តាមរយៈការច្រៀង។ នេះជាអគារទី២ ដែលកុមារស្វីសច្រៀងរៃអង្គាសថវិកា​សាងសង់អគារសិក្សា សម្រាប់សិស្សនៅសាលានេះ។ ​អគារទី១ មាន៥បន្ទប់ ត្រូវបានសា​ង​សង់ឡើងក្នុងឆ្នាំ២០១៤។
 
គួរជម្រាបផងដែរថា សាលាបឋមសិក្សា និងអនុវិទ្យាល័យតាពេននេះ ស្ថិតនៅក្បែរជើងភ្នំគូ លែន បានបើកដំណើរការ​បានរយៈពេលប្រមាណ១៣ឆ្នាំមកហើយ គឺចាប់ពីថ្ងៃទី១ ខែ​តុលា ឆ្នាំ២០១០ ក្រោយកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ដុងឌុយគ័រ៕
 


























© រក្សាសិទ្ធិដោយ thmeythmey.com