ជាតិ
ព្រលឹតដងស្ទឹងសៀមរាប ជាឆ្នាំងបាយរបស់លោក ឆ្លុន សុខ លោក ឆ្លុន សុខ កំពុងដកព្រលឹត នៅស្ទឹងសៀមរាប ក្រុងសៀមរាប កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ រូបភាព ស៊ុល រ៉វី៕
× សៀមរាប៖ ស្ទឹងសៀមរាប ក្រុងសៀមរាប ត្រូវបានគេស្គាល់ថាជាស្ទឹងពិសិដ្ឋ។ ស្ទឹងនេះ ក៏ជាឆ្នាំងបាយសំខាន់មួយប្រចាំគ្រួសារលោក ឆ្លុន សុខ អ្នកស្រុកពួក ដែលប្រកបរបបដកព្រលឹតលក់។ ៣ ឬ៤ថ្ងៃម្ដង លោកសុខ និងគ្រួសារ តែងមកដកព្រលឹតនៅស្ទឹងសៀមរាប ដើម្បីបោះដុំឱ្យឈ្មួញ ក្នុងតម្លៃ៨០០រៀល ក្នុងមួយបាច់ ដែលមានទម្ងន់ប្រមាណ ១,២គីឡូក្រាម។ លោកអាចដកព្រលឹតពីស្ទឹងសៀមរាបនេះម្តងៗ បានចន្លោះពី៥០ ទៅ១០០គីឡូក្រាម។ ក្រៅពីស្ទឹងសៀមរាប លោក ឆ្លុន សុខ ក៏ដកព្រលឹតនៅតាមប្រភពទឹកផ្សេងៗនៅក្នុងភូមិសាស្ត្រស្រុកពួក និងស្រុកអង្គរធំ នៃខេត្តសៀមរាបនេះដែរ។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង លោក ស៊ុល រ៉វី នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ឆ្លុន សុខ ដូចតទៅ៖
Tag:
Thmeythmey
ព្រលឹត
ឆ្លុន សុខ
ស្ទឹងសៀមរាប
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com