កីឡាជាតិ
ជាតិ
កម្ពុជា រៀបចំប្រកួតប្រដាល់សកលអាជីព ដើម្បីបំពេញលក្ខខណ្ឌ ចូលសមាជិក WBC
23, Feb 2024 , 5:59 pm        
រូបភាព
ការប្រកួតប្រដាល់សកលអាជីព រូបពីសហព័ន្ធកីឡាប្រដាលសកម្ពុជា
ការប្រកួតប្រដាល់សកលអាជីព រូបពីសហព័ន្ធកីឡាប្រដាលសកម្ពុជា
គណៈកម្មាការប្រដាល់សកលអាជីពកម្ពុជា (CPBC) និងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំការប្រកួតកីឡាប្រដាល់សកលលក្ខណៈអាជីព នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការរៀបចំការប្រកួតនេះឡើង ក្នុងគោលដៅឲ្យស្ថាប័ន្ធប្រដាល់សកលអាជីពពិភពលោក (World Boxing Council ឬ WBC) យកទៅវាយតម្លៃ ដើម្បីទទួលស្គាល់ជាសមាជិក។



ដើម្បីបំពេញនូវលក្ខខណ្ឌសុំចូលជាសមាជិក WBC សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំការប្រកួតអាជីពដោយអនុវត្តតាមបទបញ្ជាការប្រកួត និងបទបញ្ញាត្តិរបស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក។ នេះ បើតាមការបញ្ជាក់ពីសហព័ន្ធប្រដាល់សកលកម្ពុជា។
 
សារៈសំខាន់ នៃការចូលរួមជាសមាជិកស្ថាប័នពិភពលោកនេះ គឺកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជា មានសិទ្ធចូលរួមក្នុងការប្រកួតបែបអាជីពអន្ដរជាតិនានា ដែលរៀបចំ ឬស្ថិតក្រោមការគ្រប់គ្រងរបស់ WBC។
 
ការប្រកួតប្រដាល់សកលអាជីព នាថ្ងៃទី២៩ កុម្ភៈ មាន៨គូ រួមមាន៖ 
 
១- កីឡាករ ជា ម៉េងឆាយ ប្រកួតជាមួយ ប៉ឹក ភា លើទម្ងន់ ៥២គីឡូក្រាម
២-កីឡាការិនី វី ស្រីស្រស់ ប្រកួតជាមួយ បូ ចន្ធី លើទម្ងន់ ៥៧គីឡូក្រាម
៣-កីឡាករ ស្នា វណ្ណា ប្រកួតជាមួយ សម្បត្តិ រាត្រី លើទម្ងន់ ៥៩គីឡូក្រាម
៤-កីឡាករ រន សុខភាន់ ប្រកួតជាមួយ រ៉ុន វីរៈ លើទម្ងន់ ៦១គីឡូក្រាម
៥-កីឡាករ នា សុវណ្ណ ប្រកួតជាមួយ អម ខេម លើទម្ងន់ ៥២គីឡូក្រាម
៦-កីឡាករ ផានិត សីឡា ប្រកួតជាមួយ ម៉យ ព្រីន លើទម្ងន់ ៥៣.៥គីឡូក្រាម
៧-កីឡាករ សៅ រង្សី ប្រកួតជាមួយ វណ្ណា លីហៀង លើទម្ងន់ ៥៥គីឡូក្រាម
៨-កីឡាករ ម៉ាង ព្រហ្មម៉ាញ ប្រកួតជាមួយ ពេញ វណ្ណផង លើទម្ងន់ ៦៦.៧គីឡូក្រាម៕

Tag:
 ប្រដាល់សកល
  World Boxing Council
© រក្សាសិទ្ធិដោយ thmeythmey.com