ជាតិ
បទសម្ភាសន៍
ចម្ការម្រេចល្បីនៅខេត្តកំពត ផ្ដល់សេវាមគ្គទេសក៍ជាតិ និងអន្តរជាតិឥតគិតថ្លៃ
24, Feb 2024 , 6:59 pm        
រូបភាព
ដោយ៖ ឈន សុផាត, ផាត ដាណេ, ឈុំ ចន្ថា
កំពត៖ ចម្ការម្រេចឡាផ្លេនថេសិន (La plantation) គឺជារមណីយដ្ឋានកសិទេសចរណ៍ដ៏​ល្បី​មួយ ស្ថិតនៅក្នុងភូមិកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ចម្ការនេះ អាចទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ចន្លោះពី ២០០ទៅ៣០០នាក់ក្នុង១ថ្ងៃ។

លក្ខណៈពិសេសនៃចម្ការម្រេចនៅជើងភ្នំនេះ គឺមានផ្ដល់សេវាមគ្គទេសក៍ ឬជូនភ្ញៀវ​ទេសចរ​កម្សាន្តចម្ការម្រេច ដោយឥតគិតថ្លៃទាំងភាសាខ្មែរ បារាំង និងអង់គ្លេស។ មិន​តែប៉ុណ្ណោះ ទេសចរក៏អាចភ្លក្ស និងឈ្វែងយល់ពីរបៀបនៃការប្រើប្រាស់ម្រេច។ 
 
ឡាផ្លេនថេសិន បង្កើតឡើងតាំងពីឆ្នាំ២០១៣ ដែលមានម្ចាស់ជាជនជាតិបារាំង និង​ប៊ែល​ហ្សិក​។ ចម្ការនេះមានផ្ទៃដី៥០ហិកតា ក្នុងនោះ២០ហិកតាត្រូវបានបម្រើឱ្យការដាំដុះ​ម្រេច និង៣០ហិកតាទៀត ត្រូវបានគេដាំដុះដំណាំ និងគ្រឿងទេសច្រើនមុខផ្សេងទៀត។ នៅទី​នោះ សម្បូរទៅដោយព្រៃភ្នំ បឹង ដែលបង្ហាញពីទេសភាពស្រស់ត្រកាល និងខ្យល់ត្រជាក់​បានពីនីវ៉ូទឹកសមុទ្រផងដែរ។
 
សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 
 
 

Tag:
 ម្រេច
  ទេសចរណ៍
  មគ្គទេសក៍
© រក្សាសិទ្ធិដោយ thmeythmey.com