ជាតិ
ខេត្តព្រះសីហនុ រៀបចំតាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ៦ថ្ងៃ
25, Feb 2024 , 8:59 am        
រូបភាព
 
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០  ខែមីនា  ឆ្នាំ២០២៤  នៅទីលានតេជោ (ពយតាមូង)  ក្នុងក្រុងព្រះសីហនុ។ ​ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយបង្ហាញសក្តានុពលតំបន់ឆ្នេរ និងទីតាំងទេសចរណ៍ផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ ទៀតផង។
 
ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏រៀបចំតាំងពិព័រណ៍ម្ហូប ផលិតផលខ្មែរ ដើម្បីលើកតម្កើងម្ហូបខ្មែផងដែរ។ ក្រៅពីនេះ ក៏មានកម្មវិធីប្រកួតថតរូបផ្សព្វផ្សាយ ពីភាពទាក់ទាញទេសចរណ៍ខេត្តព្រះសីហនុ , ការរត់កម្សាន្ត, ការសម្ដែងសិល្បៈបុរាណ និងប្រគុំតន្ត្រីផងដែរ ដើម្បីឱ្យកម្មវិធីពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានភាពរីករាយអធិកអធម។ បន្ថែមពីនេះ ទេសចរក៏អាចដើរទស្សនាតំបន់ទេសចរណ៍ផ្សេងៗទៀត ហើយអាចគយគន់ទេសភាព និងមើលថ្ងៃលិចទៀតផង៕
 
 

Tag:
 ទេសចរណ៍
  តាំងពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com