ជាតិ
ព័ត៍មានសុខភាព
សុខភាព
ទុកយូរកាន់តែយ៉ាប់ ! ជំងឺរលាកក្រពះព្យាបាលត្រឹមត្រូវឆាប់ជា តែបើទុកយូរអាចកើតជំងឺមហារីកក្រពះ
× ជំងឺរលាកក្រពះពោះវៀនដោយសារពពួកវីរុស គឺជាការបង្កមេរោគនៅក្នុងពោះវៀន ដែលសម្គាល់ដោយការរាគធ្ងន់ធ្ងរ ចុកពោះ ចង្អោរ ឬក្អួត ហើយជួនកាលមានគ្រុនក្តៅ។ មានគ្នាយើងមិនតិចនាក់ទេ ទំនងជាធ្លាប់ជួបបញ្ហាក្រពះ ។ បើអ៊ីចឹង គ្នាយើងមានធ្លាប់លឺពីជំងឺរលាកក្រពះដែរឬទេ ? រលាកក្រពះ ជាជំងឺកើតឡើងដោយសារការរលាក ឬហើមស្រទាប់កម្រាលនៃក្រពះ ។
ជំងឺនេះ អាចកើតឡើងភ្លាមៗ ឬកើតមានរាប់ឆ្នាំហើយដោយយើងមិនបានដឹងជាមុន ។ យ៉ាងណា រលាកក្រពះ មិនមែនជាជំងឺធ្ងន់ធ្ងរនោះទេ អាចព្យាបាលជាក្នុងពេលខ្លី បើសិនជាព្យាបាលបានត្រឹមត្រូវ។ តែករណីខ្លះ ជំងឺនេះអាចនឹងវិវត្តជាដំបៅក្រពះ នាំឲ្យប្រឈមមុខ កើត ជំងឺមហារីកក្រពះ ទៀតផង។
ជំងឺនេះ កើតមានជាញឹកញាប់ណាស់ ហើយកាន់តែសម្បូរចំពោះគ្នាយើងប្រើថ្នាំបំបាត់ការឈឺចាប់ និងផឹកស្រា។ ជំងឺរលាកក្រពះភាគច្រើនមិនមានរោគសញ្ញានោះទេ ប៉ុន្តែរោគសញ្ញាឧស្សាហ៍ជួបបំផុតរួមមាន៖ មិនឃ្លានអាហារ ក្អួតចង្អោរ ចុកពោះផ្នែកខាងលើ (ចុងដង្ហើមជាដើម) និងណែនពោះក្រោយពេលញ៉ាំ ។
បើសិនជាមានហូរឈាមក្នុងស្រទាប់កម្រាលក្រពះ យើងអាចនឹងមានរោគសញ្ញាដូចខាងក្រោម៖ លាមកខ្មៅ ក្អួតឈាម ឬក្អួតពណ៌កាហ្វេ ។
បើសិនជាអាការៈមិនបានធូរស្រាល គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហាទាំងនេះ។ យើងត្រូវប្រាប់ពេទ្យរាល់បញ្ហាយើងកំពុងជួបប្រទះ ពិសេសថ្នាំមួយចំនួនយើងកំពុងប្រើផ្សេងៗ ៕
© រក្សាសិទ្ធិដោយ thmeythmey.com