ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
នាយយ៉ាន ចេះ៥ភាសា ក្នុងនោះមានភាសាក្រិច និងភាសាខ្មែរ
02, Mar 2024 , 8:29 am        
រូបភាព
នាយយ៉ាន ជាជនជាតិបារាំងម្នាក់ ដែលមករស់នៅប្រទេសកម្ពុជា ជាង ២០ឆ្នាំមកហើយ។ បុរសបារាំងរូបនេះ ចេះ៥ភាសា ក្នុងនោះមានបារាំង, អង់គ្លេស, អេស្បាញ, ខ្មែរ និងក្រិចបុរាណ។ ក្រៅពីចេះនិយាយភាសាខ្មែរ នាយយ៉ាន អាចសរសេរភាសាខ្មែរ បានយ៉ាងល្អ ជាពិសេសមានឱកាសក្លាយជាអ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗផងដែរ។


 
ភាសាដែលនាយយ៉ាន ចេះច្រើនជាងគេ គឺភាសាបារាំង និងខ្មែរ។ សម្រាប់នាយយ៉ាន ក្នុងចំណោមភាសាទាំង៥នេះ ភាសាដែលស្រួលរៀនជាងគេ គឺភាសាអេស្បាញ ព្រោះប្រើអក្សរឡាតាំង និងវេយ្យាករណ៍សាមញ្ញ។ ដោយឡែក ភាសាដែលពិបាកជាងគេ គឺភាសាក្រិច។ បើនិយាយពីភាសាខ្មែរវិញ នាយយ៉ាន ថា ស្រួលរៀនណាស់។ «ភាសាខ្មែរស្រួលបំផុត បើប្រៀបធៀបនឹងភាសាអឺរ៉ុបផ្សេងៗ ហើយវេយ្យាករណ៍ស្រួលរៀនណាស់»។ នេះជាការលើកឡើងរបស់នាយយ៉ាន។ 
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយនាយយ៉ាន ដូចតទៅ៖
 

Tag:
 ភាសា
  នាយយ៉ាន
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com