កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Garnacho ក្នុងបញ្ជីក្រុមអាហ្សង់ទីនសម្រាប់ប្រកួតមិត្តភាពទល់អាម៉េរិក
02, Mar 2024 , 3:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈក្រុមមាន កី ឡាករអាយុក្រោម ២០ឆ្នាំ ចំនួន៤នាក់ សម្រាប់ការប្រកួតមិត្តភាពនៅអាម៉េរិក ក្នុងខែមីនា ត្រៀមមុនការប្រកួតពានរង្វាន់ Copa America និងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។

 
បញ្ជីឈ្មោះដ៏ភ្ញាក់ផ្អើលរបស់ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Lionel Scaloni ដែល ត្រូវបានដាក់ឈ្មោះកាលពីថ្ងៃទី១ ខែមីនា ដោយកីឡាករខ្សែការពារវ័យក្មេង អាយុត្រឹម១៩ ឆ្នាំម្នាក់ និងខ្សែបម្រើវ័យក្មេង Valentin Barco ដែលទើបចូលរួមជាមួយក្លិប Brighton របស់ លីគកំពូលអង់គ្លេសកាលពី ២ខែមុន។
 
កីឡាករវ័យក្មេងដទៃផ្សេងទៀត ក្នុងក្រុមម្ចាស់ជើងឯកពិភពលោក រួមមានកីឡាករខ្សែ ប្រ យុទ្ធវ័យក្មេង Alejandro Garnacho, កីឡាករ Facundo Buonanotte មកពីក្រុម Brighton ព្រមទាំងកីឡាករ Valentin Carboni ក្លិប Monza។
 
Angel Di Maria វ័យ៣៦ឆ្នាំ ក៏ត្រូវបានជ្រើសរើស ក្រោយធ្លាប់បានលេងឱ្យក្រុមជម្រើស ជាតិរយៈពេល១៦ឆ្នាំ ដោយគេបានប្រាប់ពីគោលបំណងថាចង់ចូលរួមលេងក្នុងពានរង្វាន់ Copa America និងអូឡាំពិកម្តងទៀត។


 
អាហ្សង់ទីន នឹងត្រូវប្រកួតមិត្តភាពទល់ក្រុមអែលសាលវ៉ាឌ័រ នៅថ្ងៃទី២២ ខែមីនា ក្នុងកីឡដ្ឋាន Philadelphia Lincoln Financial Field និងនៅ៤ថ្ងៃបន្ទាប់ ត្រូវប៉ះក្រុមកូស្តារីកា ក្នុងកីឡដ្ឋាន Los Angeles Memorial Coliseum។
 
ប្រធានក្រុម Messi នឹងត្រូវខកខានការប្រកួតសម្រាប់ក្រុម Inter Miami ក្នុងជំនួបក្របខណ្ឌ Major League Soccer ទល់នឹងក្រុម New York Red Bulls នៅថ្ងៃទី២៣ ខែមីនា។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន៖
 
អ្នកចាំទី៖ Emiliano
Martínez (Aston Villa), Walter Benítez (PSV Eindhoven), Franco Armani (River
Plate)
 
ខ្សែការពារ៖ Germán
Pezzella (Betis), Nehuén Pérez (Udinese), Nicolás Otamendi (Benfica), Cristian
Romero (Tottenham), Nicolás Tagliafico (Lyon), Marcos Senesi (Bournemouth),
Valentín Barco (Brighton), Nahuel Molina (Atletico Madrid)
 
ខ្សែបម្រើ៖ Exequiel
 
Palacios (Bayer Leverkusen), Rodrigo De Paul (Atletico Madrid), Alexis Mac
Allister (Liverpool), Leandro Paredes (Roma), Enzo Fernández (Chelsea), Giovani
Lo Celso (Tottenham), Nico González (Fiorentina)
 
ខ្សែប្រយុទ្ធ៖ Alejandro Garnacho (Manchester United), Facundo Buonanotte
(Brighton), Valentín Carboni (Monza), Ángel Di Maria (Benfica), Lionel Messi
(Inter Miami), Julián Álvarez (Manchester City), Lautaro Martínez (Inter
Milan), Paulo Dybala (Roma)៕
 

Tag:
 Lionel Messi
  អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com