ជាតិ
App «CADET VDC » បៀបដូចជាហ្វេសប៊ុក សម្រាប់អ្នកជំងឺទឹកនោមផ្អែម
04, Mar 2024 , 4:39 pm        
រូបភាព
ភ្នំពេញ៖   «គ្លីនិកទឹកនោមផ្អែមនិម្មិត ឬCADET VDC ជាកម្មវិធីទូរសព្ទដៃថ្មីមួយ ដែលភ្ជាប់ទំនាក់ទំនងរវាងអ្នកជំងឺទឹកនោមផ្អែម និងគ្រូពេទ្យ ក្នុងការតាមដានសុខភាពដោយឥតគិតថ្លៃ។

 
កម្មវិធីទូរសព្ទដ៏ទំនើបនេះ ប្រៀបដូចជាហ្វេសប៊ុក ដែលអញ្ញាឲ្យគណនីរបស់គ្រូពេទ្យ ភ្ជាប់ទំនាក់ទំនង (Add friend) ជាមួយអ្នកជំងឺជាច្រើននាក់ ដើម្បីពិនិត្យ និងតាមដានសុខភាពរបស់អ្នកជំងឺ។ 
 
កម្មវិធីទូរសព្ទ CADET VDC ជួយឲ្យអ្នកជំងឺទឹកនោមផ្អែម  មានលទ្ធភាពរក្សាទុកនូវរាល់លទ្ធផលតេស្ដជាតិស្ករជាប្រចាំតាមរយៈការបញ្ចូលដោយដៃផ្ទាល់។  
 
លើសពីនេះ អ្នកជំងឺក៏អាចរក្សាទុកនូវប្រភេទឯកសារដូចជា   រូបភាពដំបៅជើង និងនិងលទ្ធផលផ្សេងៗ ក្នុងទម្រង់ជារូបភាពតាមរយៈការ Upload ចូលទៅក្នុងកម្មវិធី។ អ្នកជំងឺទឹកនោមផ្អែមតែម្នាក់គត់ មានសិទ្ធិក្នុងការចែករំលែកលទ្ធផល   និងឯកសារពាក់ព័ន្ធផ្សេងៗ  ទៅកាន់វេជ្ជបណ្ឌិតឯកទេស  ដែលត្រូវបានជ្រើសរើសដើម្បីប្រឹក្សា ពិគ្រោះ និងទទួលការព្យាបាល។
 


ជាមួយគ្នានេះ វេជ្ជបណ្ឌិតឯកទេស មានលទ្ធភាពទទួលបាននូវរាល់ព័ត៌មានពាក់ព័ន្ធ ផ្សេងៗ  របស់អ្នកជំងឺ ដោយបានភ្ជាប់បណ្ដាញនៅក្នុងកម្មវិធី CADET VDC ដែលកំពុងព្យាបាលជាមួយ។  
 
វេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែម និងអ្នកជំងឺទឹកនោមផ្អែម      អាចទំនាក់ទំនងគ្នាទៅវិញទៅមកបានយ៉ាងឆាប់រហ័ស ក្នុងការទទួលព័ត៌មានពាក់ព័ន្ធផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រឹក្សា ពិគ្រោះ និង ព្យាបាលឱ្យកាន់តែប្រសើរ និងទាន់ពេលវេលា។
 
សាធារណជន ជាពិសេសអ្នកជំងឺទឹកនោមផ្អែម និង វេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែម អាចទាញយកម្មវិធីនេះដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ Apple Store ឬ Google Play Store ដោយគ្រាន់តែបញ្ចូលពាក្យ CADET VDC ៕

Tag:
 ជំងឺទឹកនោមផ្អែម
  CADET VDC
© រក្សាសិទ្ធិដោយ thmeythmey.com