កីឡាជាតិ
ជាតិ
ប្រធាន NOCC ជំរុញក្បាលម៉ាស៊ីនកីឡាទូកក្ដោង បណ្ដុះធនធាន ឆ្ពោះទៅកីឡាយុវជនអាស៊ី
05, Mar 2024 , 6:59 pm        
រូបភាព
លោក ថោង ខុន ប្រធាន NOCC រូបពី NOCC
លោក ថោង ខុន ប្រធាន NOCC រូបពី NOCC
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញឲ្យក្បាលម៉ាស៊ីនសហព័ន្ធកីឡាទូកក្ដោង អាណត្តិទី៣ យកចិត្តទុកដាក់លើការបង្កើតធនធានអត្ដពលិក មន្ដ្រីបច្ចេកទេស និងគ្រូបង្វឹក ដើម្បីបន្តដណ្តើមយកស្នាដៃថ្មីបន្ថែមទៀតជូនប្រទេសជាតិ ជាពិសេសការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។



សហព័ន្ធកីឡាទូកក្ដោង បានបញ្ចប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ ហើយបន្ដអាណត្តិទី៣ ឆ្នាំ២០២៣-២០២៧។ សម្រាប់អាណត្តិថ្មី សមាជិកទាំងអស់បានព្រមព្រៀង ក្នុងការគាំទ្រយក លោក ថាង ហ្គោដុន ជាប្រធាន, លោក ថោង រដ្ឋសក្ដិ ជាអនុប្រធាន, លោក វ៉ាត់ ចំរើន អនុប្រធាន, លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ,  លោក លឹម ច័ន្ទណារ៉េត អគ្គលេខាធិការរង និងកញ្ញា ងួន តរុណី អគ្គហេរញ្ញិក។
  
រូបថតជុំគ្នា សហព័ន្ធកីឡាទូកក្ដោង រូបពី NOCC

នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១៩-២០២៣ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC លោក ថោង ខុន បានប្រាប់ឲ្យគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាទូកក្តោងឱ្យ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងបណ្ដុះធនធានកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស ឲ្យបានច្រើនដើម្បីមានលទ្ធភាពប្រកួតប្រជែងលើឆាកអន្ដរជាតិ។ 
 
ប្រធាន NOCC រូបនេះ ក៏បានណែនាំអត្ដពលិកទូកក្ដោងទាំងនោះ ខិតខំ និងយកចិត្តទុកដាក់ លើការហ្វឹកហាត់ ដើម្បីមានសមត្ថភាពសាងស្នាដៃក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕
 

Tag:
 ទូកក្ដោង
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com