ជាតិ
ព័ត៍មានសុខភាព
សុខភាព
ផ្លែឈើ៣នេះ ធ្វើឲ្យអ្នកពិបាកគេង គេងលក់ស្រួលណាស់
06, Mar 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៣ប្រភេទដែលជួយអ្នកឲ្យគេងលក់ស្រួល។ តើមានអ្វីខ្លះទៅ?

  • ផ្លែប៉ោម​ មានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ថែមទាំងអាចឲ្យរាងកាយទទួលបានប្រយោជន៍ច្រើន។ ជាពិសេស ផ្លែប៉ោមមានក្លិនក្រអូប ដោយជួយឲ្យអ្នកអាចបន្ធូលអារម្មណ៍បាន។ ដូចនេះ មុនពេលចូលគេង អ្នកអាចទុកផ្លែប៉ោមមួយលើក្បាលគ្រែ ដើម្បីឲ្យអ្នកមានអារម្មណ៍ល្អ ហើយងាយស្រួលគេងលក់។
  • ផ្លែពុទ្ធ្រាក្រហម អាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ មិនអន្ទះអន្ទែង ថែមទាំងមានអារម្មណ៍ល្អ។ ជាហេតុដែលធ្វើឲ្យអ្នកបរិភោគរួច អាចចូលគេងបានយ៉ាងស្រួល មិនប្រឈមនឹងអាការៈពិបាកគេងទៀតឡើយ។
  • ផ្លែចេក មិនត្រឹមតែជួយអ្នកមិនឲ្យទល់លាមកទេ ថែមទាំងជួយអ្នកឲ្យគេងលក់ស្រួលទៀតផង។ ដូចនេះ អ្នកអាចបរិភោគផ្លែចេកនេះ ដើម្បីសុខភាពរបស់អ្នក៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com