ជាតិ
លោក ស សុខា បណ្តេញមន្ត្រីនគរបាលតាម​រាជធានី-ខេត្ត ដែល​ល្មើស​វិន័យ៥៩នាក់​ ចេញពីក្របខណ្ឌ
07, Mar 2024 , 4:38 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
តាម​ប្រកាស​ចុះ​កាល​ពី​ថ្ងៃទី​១ ខែមីនា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​អនុវត្តវិន័យ​ចំពោះមន្ត្រីនគរបាល​៥៩​រូប​តាម​បណ្តាស្នងការ​ដ្ឋាននគរបាល​រាជ​ធានី-ខេត្ត​ តាម​រូបភាព​ដកហូតមុខតំណែង ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌនគរបាលជាតិ។



មន្ត្រី​ទាំងនោះ ភាគច្រើន​បម្រើ​ការ​នៅ​អធិការដ្ឋាននគរបាល​ស្រុក និង​ការិយាល័យ​ជំនាញ​ ក្នុងនោះ ឧត្តរមានជ័យ​មាន៣នាក់, ស្ទឹងត្រែង ៣នាក់, រតនគិរី ៦នាក់, កណ្តាល៤នាក់, ក្រចេះ៣នាក់, ព្រះវិហារ ១នាក់, បន្ទាយមានជ័យ​១នាក់, ត្បូងឃ្មុំ១នាក់, តាកែវ​៤នាក់, កំពង់ស្ពឺ​៣នាក់, បាត់ដំបង​៦នាក់, កំពង់ធំ១នាក់, ពោធិ៍សាត់២នាក់, កំពត២នាក់, សៀមរាប​៥នាក់, ព្រះសីហនុ​១នាក់, ភ្នំពេញ​១៣នាក់។

ប្រាក់​បៀរវត្ស និង​របបឧបត្ថម្ភ​ផ្សេងៗ​របស់មន្ត្រី​ល្មើស​វិន័យទាំងនោះ ត្រូវបាន​កាត់​ផ្តាច់ ហើយ​នឹង​ត្រូវលុប​ចេញពី​ក្របខណ្ឌនគរបាល​ជាតិ​ ចាប់​ពីខែមិថុនា ឆ្នាំ​២០២៤៕

© រក្សាសិទ្ធិដោយ thmeythmey.com