ជាតិ
វីដេអូ
បច្ចេកវិទ្យា នាំយុវតីកៅ ម៉េងហ័ង ស្គាល់ប្រទេស៧នៅអឺរ៉ុប និងអាស៊ី ដោយមិនអស់លុយ
09, Mar 2024 , 9:59 am        
រូបភាព
ភ្នំពេញ៖ យុវតីកៅ ម៉េងហ័ង បានចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យាតាំងពីអាយុ១៥ឆ្នាំ ពោលគឺអំឡុងពេលសិក្សានៅថ្នាក់ទី៩។ ជំនាញបច្ចេកវិទ្យានេះ បាននាំឱ្យយុវតីវ័យ១៨ឆ្នាំ ម៉េងហ័រ ទទួលបានឱកាសសិក្សាជាច្រើន ជាពិសេសបានស្គាល់ប្រទេសចំនួន៧ នៅអឺរ៉ុប និងអាស៊ី ដោយមិនអស់ថវិកាផ្ទាល់ខ្លួនឡើយ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
ម៉េងហ័ង ជាយុវតីដែលលេចធ្លោម្នាក់ក្នុងវិស័យបច្ចេកវិទ្យា។ ជាក្មេងស្រីម្នាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ម៉េងហ័ង យល់ថា ខ្លួនបានផ្លាស់ប្ដូរ និងបានអភិវឌ្ឍន៍សមត្ថភាពជាច្រើន តាមរយៈការរៀនផ្នែកបច្ចេកវិទ្យា។ ត្រឹមអាយុ១៨ឆ្នាំ ម៉េងហ័ង ទទួលបានឱកាសទៅក្រៅប្រទេសក្នុងនាមតំណាងឱ្យស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា ចំនួន៧ប្រទេសរួមមាន សហរដ្ឋអាម៉េរិក ជប៉ុន ឥណ្ឌូណេស៊ី កូរ៉េ ម៉ាឡេស៊ី ស៊ុយអ៊ែត និងប្រទេសថៃ ។ 


 
« ខ្ញុំសប្បាយចិត្តនៅក្នុងនាមតំណាងឱ្យក្មេងស្រីនៅជនបទ។ ខ្ញុំព្យាយាមស្វះស្វែង ប្ដេជ្ញាចិត្ត និងខំប្រឹងដើម្បីបានឱកាសទាំងអស់ហ្នឹង រហូតបានទៅក្រៅប្រទេសតំណាងឱ្យក្មេងស្រីក្នុងប្រទេសកម្ពុជា»។ នេះជាការអះអាងរបស់យុវតី ម៉េងហ័ង ដែលជានិស្សិតឆ្នាំទី១ ជំនាញវិស្វកម្មវិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិមិ្មត។ 
  

ក្រៅពីជានិស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យា យុវតីម៉េងហ័ង  ក៏ជាស្ថាបនិកគម្រោង​ចំនួនពីរ គឺ lady Teach និង  STE Munity  ដែលជាគម្រោងបណ្ដុះបណ្ដាលជួយឱ្យក្មេងស្រីនៅជនបទ កាន់តែយល់ពីជំនាញបច្ចេកវិទ្យា ដើម្បីងាយស្រួលជ្រើសរើសជំនាញសិក្សាក្រោយចប់បាក់ឌុប។  


យុវតី ម៉េងហ័ង បានរៀបរាប់ដូច្នេះ៖«ភាគច្រើនសិស្សានុសិស្សចប់ទី១២ គាត់អត់ដឹងចូលចិត្តអ្វី អត់ដឹងចង់រៀនអ្វីទេ។ ដូច្នេះគម្រោងយើង ប្រៀបដូចជាកន្លែងមួយ សហគមមួយ​ដែលជួយឱ្យពួកគាត់ស្វែងយល់ខ្លួនឯងបានថាគាត់គួរតែរៀនអ្វី។ យើងបានផ្ដល់នៅមុខវិជ្ជាដែលទាក់ទងនឹងជំនាញស្ទែម «STEM» ក្នុងសកលវិទ្យាល័យ ដូចជាជំនាញបញ្ញាសិប្បនិម្មិត ជំនាញបង្កើតវេបសាយជាដើម ដោយយើងផ្ដល់ក្នុងទម្រង់មួយគឺសិស្សវិទ្យាល័យអាចមករៀនបាន យើងអត់បង្រៀនគាត់ឱ្យពិបាកយល់ទេ»៕ 


Tag:
 ជំនាញបច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com