ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អគារសិក្សាថ្មី ជាក្ដីសង្ឃឹមរបស់សិស្សអនុវិទ្យាល័យជ្រោយស្ដៅ
10, Mar 2024 , 2:00 pm        
រូបភាព
​បាត់ដំបង៖ អគារសិក្សាស្រុតគ្រឹះ, ប្រេះជញ្ជាំង, លិចដំបូល បានបង្ខំឱ្យថ្នាក់ដឹកនាំអនុវិទ្យាជ្រោយស្ដៅ ដែលស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដាក់សិស្សលើសចំនួនក្នុងមួយថ្នាក់ៗ។ បារម្ភពីសុវត្ថិភាព និងគុណភាពសិក្សាសិស្ស គណៈគ្រប់គ្រងសាលានេះ បានផ្តួចផ្តើមរៃអង្គាសថវិកា កសាងអគារសិក្សាមួយខ្នងបន្ថែម។ ដំណើរការសាងសង់អគារថ្មីសម្រេចបាន៨០ភាគរយ តែត្រូវជាប់គាំងដោយសារខ្វះថវិកា។  អគារសិក្សាថ្មីមិនមានការសាងសង់បន្ត ក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ដែលចង់បានអគារសិក្សាដែលមានផាកសុខភាព និងសុវត្ថិភាពសម្រាប់សិស្ស ក៏កំពុងជាប់គាំងដែរ។ តែយ៉ាងណាក៏ដោយ ​គណៈគ្រប់គ្រងសាលានឹងបន្តស្វែងរកការគាំទ្រពីសប្បុរជន មកបញ្ចប់ការសង់អគារសិក្សានេះ ដើម្បីបន្តក្តីសង្ឃឹម នៃការអប់រំដែលមានគុណភាព សម្រាប់សិស្សានុសិស្សនៅតំបន់ជនបទដាច់ស្រយាលមួយនេះ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖
 










Tag:
 ThmeyThmey
  អនុវិទ្យាល័យជ្រោយស្ដៅ
  បាត់ដំបង
 ​ ស្រុកថ្មគោល
  អគារសិក្សាថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com