ជាតិ
វីដេអូ
ប្រលោមលោក ប្រវត្តិសាស្រ្ត អភិវឌ្ឍខ្លួន ជាសៀវភៅ យុវជន ចូលចិត្តអាន
10, Mar 2024 , 6:10 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា 
ភ្នំពេញ៖ សៀវភៅ រាប់រយចំណងជើង ត្រូវបានដាក់លក់ត្រៀបត្រានៅស្តង់ ក្នុងទិវាអំណានជាតិលើកទី៩។ មានសៀវភៅជាច្រើនប្រភេទសម្រាប់ឲ្យ អ្នកចូលទស្សនាពិព័រណ៍ កាន់អានពីចំណងជើង និងមាតិកា រួមមាន សៀវភៅបែបប្រលោមលោក ជំនាញ ការអភិវឌ្ឍខ្លួន លើកទឹកចិត្ត អបិយជំនឿ ប្រវត្តិសាស្រ្ត រួមទាំងសៀវភៅជាច្រើនប្រភេទទៀត សុទ្ធសឹងតែជាជម្រើសសម្រាប់ យុវជន និស្សិត និងពលរដ្ឋ ជាវយកទៅអាន។ ជាមួយគ្នានេះ យុវជន ដែលបានដើរទិញសៀវភៅ ក្នុងទិវាអំណាន បានលើកឡើងស្រដៀងគ្នាថា សៀវភៅ ដែលពួកគេចូលចិត្តទិញអាន គឺសៀវភៅប្រលោមលោក អភិវឌ្ឍខ្លួន ប្រវត្តិសាស្រ្តជាដើម។ ចំនួនសៀវភៅ ដែលបានទិញគឺមិនក្រោម២ក្បាលនោះឡើយ ខណៈស្តង់សៀវភៅនីមួយៗ ក៏មានការលក់បញ្ចុះតម្លៃផងដែរ។

សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 
ក្រសួងអប់រំបានរៀបចំប្រារព្ធទិវាអំណានជាតិលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ " អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត" ។ ទិវានេះធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ គោលបំណងនៃកម្មវិធីនេះគឺ បណ្តុះទម្លាប់អាន លើកកម្ពស់សមត្ថភាព ការតែងនិពន្ធ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូប។ 
ជាមួយគ្នានេះក៏ជាការលើកកម្ពស់គុណភាពនៃការអប់រំចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្នុងគោលដៅរួមចំណែកអភិវឌ្ឍធនធានមនុស្ស៕

Tag:
 ThmeyThmey
  យុវជន
 ទិវាអំណាន
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com