ជាតិ
អ្នកស្រី ព្រំ ធានី បានបង្កើតផ្សារក្រោមផ្ទះបុរាណអាយុកាលជិត២០០ឆ្នាំ
10, Mar 2024 , 9:10 pm        
រូបភាព
អ្នកស្រី ព្រំ ធានី ជាម្ចាស់ផ្ទះ
អ្នកស្រី ព្រំ ធានី ជាម្ចាស់ផ្ទះ
ដោយ៖ ញ៉ែម ចាន់

បាត់ដំបង៖ អ្នកស្រី ព្រំ ធានី បានបង្កើត«ផ្សារសុភី» នៅក្រោមផ្ទះបុរាណ ដែលមានអាយុកាលជិត២០០ឆ្នាំ។ ផ្សារក្រោមផ្ទះបុរាណនេះ ចាប់ផ្តើមលក់ពីម៉ោង៣ទៀបភ្លឺ ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានអ្នកលក់ដូរប្រមាណ៥០ទៅ ៦០នាក់ ដែលមានលក់បន្លែត្រីសាច់ ខោអាវ និងគ្រឿងទេសដ៏សម្បូរបែប។


 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ព្រំ ធានី វ័យ៦០ឆ្នាំ ដែលជាម្ចាស់ផ្ទះ បានលើកឡើងថា ផ្ទះបុរាណនេះ មានអាយុកាលជិត២០០ឆ្នាំហើយ។​ ដើមឡើយវា មានទីតាំងនៅក្បែរមាត់ស្ទឹងសង្កែឯណោះ ប៉ុន្តែ ដោយសារការបាក់ច្រាំងជាបន្តបន្ទាប់ ទើបគេរុះរើផ្ទះនេះមកទីតាំងថ្មី ជិតវត្តសុភី សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ នៅក្នុងឆ្នាំ១៩៧៩។ 
  


ក្នុងឆ្នាំដដែល ក្រោមផ្ទះដ៏ចំណាស់នេះ ត្រូវបានគេប្រែក្លាយទៅជាកន្លែងលក់ដូរ បន្លែត្រីសាច់ សម្លៀកបំពាក់ និងគ្រឿងទេសដ៏សម្បូរបែប។ ផ្សារក្រោមផ្ទះបុរាណនេះ មានឈ្មោះថា«ផ្សារសុភី» ចាប់ផ្តើមលក់ពីម៉ោង៣ព្រឹក ដល់១២ថ្ងៃត្រង់ ដោយមានអាជីករ ប្រមាណ៥០ទៅ៦០ នាក់ កំពុងប្រកបរបរលក់ បន្លែត្រីសាច់ ខោអាវ គ្រឿងទេសផ្សេងៗ ។ 
 
ផ្សារក្រោមផ្ទះនេះ មានទទឹង៨ម៉ែត្រ និងបណ្តោយ១៥ ម៉ែត្រ។ ​បច្ចុប្បន្ន ឈើជញ្ចាំងផ្ទះមួយចំនួនដែលពុកផុយ អ្នកត្រូវបានអ្នកស្រី ព្រំ ធានី ជួសជុសឡើងវិញ ដោយទុកទម្រងដើម៕  
 

Tag:
 ព្រំ ធានី
  ផ្សារបុរាណ
  ផ្ទះបុរាណ
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com