ជាតិ
វីដេអូ
ភោជនីយដ្ឋានទ្រព្យម្អម ​ជ្រើសយកម្ហូបខ្មែរ ដើម្បីទាក់ចិត្តទេសចរនៅក្រុងកំពត
11, Mar 2024 , 8:00 am        
រូបភាព
កំពត៖ ទ្រព្យម្អម ជាឈ្មោះភោជនីយដ្ឋាន​មួយនៅក្រុងកំពត ដែលមានម្ហូបខ្មែរឆ្ងាញ់ៗ យ៉ាងសម្បូរបែប។ បើទោះស្ថិតនៅខេត្តជាប់មាត់សមុទ្រក្តី តែភោជនីយដ្ឋានមួយនេះ​បានផ្តោតសំខាន់លើម្ហូបរបស់ខ្មែរ ដូចជា សម្លកកូរ ទឹកគ្រឿង មាន់ដុត ក្នុងនោះក៏មានប្រភេទគ្រឿងសមុទ្រផងដែរ។ រសជាតិឆ្ងាញ់ និងបម្រើសេវាកម្ម គឺជាភាពទាក់ទាញទេសចរទាំងជិតឆ្ងាយ រួមទាំងភ្ញៀវបរទេស ដែលចូលចិត្តមកកម្សាន្តនៅខេត្តកំពត។ កញ្ញា វ៉ាត ថារី អ្នកគ្រប់គ្រងភោជនីយដ្ឋានទ្រព្យម្អម បានរៀបរាប់ថា ភោជនីយដ្ឋានទ្រព្យម្អមបានបើកដំណើរការរយៈពេល ៥ឆ្នាំ​មកហើយ។ អតិថិជនភាគច្រើន គឺអ្នកដំណើរពីខេត្តឆ្ងាយៗ និងមួយចំនួនទៀតគឺជនជាតិបរទេស។

ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

Tag:
 ThmeyThmey
  ភោជនីយដ្ឋានទ្រព្យម្អម
  ម្ហូបខ្មែរ
  ក្រុងកំពត
© រក្សាសិទ្ធិដោយ thmeythmey.com