ជាតិ
រកឃើញម្ចាស់ជយលាភី “ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន“ ទាំង១៤រូបហើយ
11, Mar 2024 , 5:39 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរកឃើញម្ចាស់ជយលាភី អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងបកស្រាយប្រធានបទ “ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន“ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត” ដើម្បីអបអរសាទរ ទិវាជាតិអំណានលើកទី៩។



បេក្ខជន បេក្ខនារី ដែលទទួលបានជយលាភី មានទាំងជាព្រះសង្ឃ គ្រូបង្រៀន កុមារា និងកុមារីផង។
 
ផ្នែកបកស្រាយប្រធានបទ ជយលាភីលេខ១ បានទៅលើ ព្រះមហា យាន សំណាង ព្រះចេះអធិការវត្តចន្ទរង្សី-កែង ,ជយលាភីលេខ២ បានទៅលើលោក មី សុវណ្ណ គ្រូឧទ្ទេសវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ជយលាភីលេខ៣ បានទៅលើលោក ឃុយ ម៉េង ឃី គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន ពាមជីកង។ ជយលាភីលេខ៤ បានទៅលើលោក សាត ឌិច គ្រូបង្រៀនវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស និងជយលាភីលេខ៥ បានទៅលើលោក វុត សុវ៉ានដា គ្រូបង្រៀនវិទ្យាល័យនេតយ៉ង។

រូបពី MoEYS Cambodia

ចំណែកផ្នែកតែងនិពន្ធវិញ ជយលាភីលេខ១ បានទៅលើយុវសិស្ស ខាត់ នរិន្ទ មកពីសាលាចំណេះដឹងទូទៅឯកជនវិជ្ជា។ ជយលាភីលេខ២ បានទៅលើ យុវសិស្ស ឈួ លីយាទ វិទ្យាល័យ ហ៊ុន សែន ចំការដូង និងជយលាភីលេខ៣ បានទៅលើយុវសិស្ស បូរិន ជាដាវ៉ាន់ វិទ្យាល័យសោមធំ។
 
ឯផ្នែកស្មូតកំណាព្យ ជយលាភីលេខ១ បានទៅលើយុវសិស្ស សំអឿន សូណា អនុវិទ្យាល័យប្រម៉ា។ ជយលាភីលេខ២ បានទៅលើយុវសិស្ស ឈឺន បូរី អនុវិទ្យាល័យ ក្រាំងស្គារ និងជយលាភីលេខ៣ បានទៅលើយុវសិស្ស សុធី បញ្ញាវ័ន្ត អនុវិទ្យាល័យត្រពាំងទន្ទឹម។

រូបពី MoEYS Cambodia

ចំពោះផ្នែកអានអត្ថបទ ជយលាភីលេខ១ បានទៅលើកុមារី ផល ដាវីរក្សា សាលាបឋមសិក្សាស្មែត។ ជយលាភីលេខ២ បានទៅលើកុមារី យិ ធីតា សាលាបឋមសិក្សាដូនបុណ្យ និងជយលាភីលេខ៣ បានទៅលើកុមារី វណ្ណៈ សុម៉ាណែត សាលាបឋមសិក្សារស្មីកុមារ។
 
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា រៀបចំការប្រកួតប្រជែង អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងបកស្រាយប្រធាន ពាក់ព័ន្ធនឹងប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត” នេះឡើង ដើម្បីផ្ញើសារទៅកាន់សាធារណជនគ្រប់រូប ឱ្យបានយល់និងឃើញ ពីតម្លៃនៅការអាន​ គ្រប់ទម្រង់ ដែលអាចជួយទ្រទ្រង់​ដល់គុណភាពជីវិតបាន៕
 

Tag:
 អបរំ
  អំណាន
  កំណាព្យ
  សិក្សា
  ប្រកួតប្រជែង
 
© រក្សាសិទ្ធិដោយ thmeythmey.com