ជាតិ
រកឃើញគ្រូឆ្នើម៤០រូប និងសាលាស្អាតទាំង១០ហើយ នៅទូទាំងប្រទេស
13, Mar 2024 , 3:05 pm        
រូបភាព
រូបតំណាង (រូបពីហ្វេសប៊ុក សាលាបឋមសិក្សា សម្ដេច ជា ស៊ីម ក្រុងបាត់ដំបង)
រូបតំណាង (រូបពីហ្វេសប៊ុក សាលាបឋមសិក្សា សម្ដេច ជា ស៊ីម ក្រុងបាត់ដំបង)
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរកឃើញគ្រូនាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ទី២ និងទី៣ ទាំង៤០រូប និងសាលាស្អាតទាំង១០ ដើម្បីទទួលពានរង្វាន់ សម្ដេចតេជោ សែន ឆ្នាំសិក្សា២០២២-២០២៣ហើយ។



ពានរង្វាន់សម្រាប់នាយកសាលាល្អ ជយលាភីលេខ១ បានទៅលើលោក សឿង រដ្ឋា នាយកវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ដែន ដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកទទួលបានថវិកាអមពានរង្វាន់ចំនួន ៧លានរៀល។ 
 
ចំណែកលោក ហួត សុខុម នាយកវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ ជយលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន៦លានរៀល។ លោក បាន លីណា នាយកវិទ្យាល័យ ហ៊ុន សែនចារថ្មី ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបានពានរង្វាន់ ជយលាភីលេខ៣ និងថវិកាអមពានរង្វាន់ ចំនួន៥លានរៀល។
 
លោក ឈុំ រឺ នាយកវិទ្យាល័យបាយ័ន ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានជយលាភីលេខ៤ អមដោយថវិកា ៤លានរៀល។ លោក សយ កែវ នាយកសាលាបឋមសិក្សាក្ដុល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានជយលាភីលេខ៥  អមដោយទឹកប្រាក់ ៣លានរៀល។
 
លោក ខាំ យ៉ារិន នាយកវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានពានរង្វាន់ជយលាភីលេខ៦ អមដោយទឹកប្រាក់២៥សែនរៀល។ លោក គឹម ឡេង នាយកវិទ្យាល័យ១០ មករា ១៩៧៩ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានពានរង្វាន់ ជយលាភីលេខ៧ អមដោយទឹកប្រាក់ ២៥សែនរៀល។
 
អ្នកស្រី លុយ ចាន់ណេត នាយិកាសាលាបឋមសិក្សាវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ជយលាភីលេខ៨ អមដោយទឹកប្រាក់ ២៥សែនរៀល។ លោក អ៊ូ ហេង នាយកវិទ្យាល័យ សម្ដេច ក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយ នរោត្តមម៉ារី រណឫទ្ធិ អង្គនាប ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានពានរង្វាន់ជយលាភីលេខ៩ អមដោយទឹកប្រាក់ ២៥សែនរៀល។ លោក ទេព្វ កុសល្យ នាយកវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម  ទទួលបានពានរង្វាន់ ជយលាភីលេខ១០ អមដោយថវិកា ២៥សែនរៀល។
 
រីឯពានរង្វាន់គ្រូបង្រៀនល្អវិញ ជយលាភីលេខ១ បានទៅលើអ្នកស្រី មាស សុម៉ាវត្តី ជាគ្រូបង្រៀននៅវិទ្យាល័យភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយទទួលបានទឹកប្រាក់អម៥លានរៀល។ លោក ឃុយ ម៉េងឃី គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានជយលាភីលេខ២ អមដោយទឹកប្រាក់ ៤លានរៀល។

អ្នកស្រី អេង ណាទី គ្រូបង្រៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្លាំង ទទួលបានជយលាភីលេខ៣ អបដោយថវិកា​៣លានរៀល។
 
អ្នកស្រី ឡាយ សុខគង់ គ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានពានរង្វាន់ជយលាភីលេខ៤ អមដោយថវិកា៣លានរៀល។ អ្នកស្រី ស៊ីម សុជ្ជតា គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទទួលបានពានរង្វាន់ ជយលាភីលេខ៥ អមដោយថវិកា៣លានរៀល។
 
លោក ហុន ម៉ុម គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានជយលាភីលេខ៦ អមដោយថវិកា២៥សែនរៀល។ អ្នកស្រី ឡាំ ចិន្តា គ្រូបង្រៀននៅវិទ្យាល័យ សុខ អាន សំរោង ស្រុកសំរោង ខេត្តតាកែវ ទទួលបានពានរង្វាន់លេខ៧ អមដោយថវិកា២៥សែនរៀល។
 
លោក ឆោម ពិសិដ្ឋ គ្រូបង្រៀននៅវិទ្យាល័យ ចំណេះដឹងទូទៅ និងបច្ចេកទេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានជយលាភីលេខ៨ អមដោយថវិកា២៥សែនរៀល។ លោក សាវុធ ឆយ គ្រូបង្រៀននៅវិទ្យាល័យ សម្ដេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទទួលបានពានរង្វាន់ជយលាភីលេខ៩ អមដោយថវិកា២៥សែនរៀល។ អ្នកស្រី អ៊ឹម សុខគា គ្រូបង្រៀននៅអនុវិទ្យាល័យ ភ្នំយ៉ាត ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានពានរង្វាន់ ជយលាភីលេខ១០ អមដោយថវិកា២៥សែនរៀល។
 
ចំពោះពានរង្វាន់ គ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣វិញ បានទៅលើអ្នកស្រី រស់ ស្រីនិច គ្រូបង្រៀននៅសាលាបឋមសិក្សា អង្គសិរី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានជយលាភីលេខ១ អមដោយថវិកា ៥លានរៀល។ 
 
អ្នកស្រី ហ៊ាង ធារី គ្រូបង្រៀននៅសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបានជយលាភីលេខ២ អមដោយថវិកា៤លានរៀល។ លោក ដយ ម៉េងលាង គ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ទទួលបានជយលាភីលេខ៣ អមដោយថវិកា៣លានរៀល។ 
 
អ្នកស្រី ឈឿង ណាវី គ្រូបង្រៀននៅសាលាបឋមសិក្សាខ្នារ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានពានរង្វាន់ជយលាភីលេខ៤ អមដោយថវិកា៣លានរៀល។ អ្នកស្រី សៀន បុប្ផា គ្រូបង្រៀននៅសាលាបឋមសិក្សា សុខ អាន អង្គក្រូច ស្រុកបុរីជលសារ ខេត្តតាកែវ ទទួលបានពានរង្វាន់ ជយលាភីលេខ៥ អមដោយថវិកា ៣លានរៀល។ 
 
អ្នកស្រី នង សៅធី គ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់ជយលាភីលេខ៦ អមដោយថវិកា២៥សែនរៀល។ អ្នកស្រី សាត ចាន់សុខណា គ្រូបង្រៀននៅសាលាបឋមសិក្សាគំរូក្រុង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទទួលបានពានរង្វាន់ជយលាភីលេខ៧ អមដោយថវិកា​២៥សែនរៀល។
 
អ្នកស្រី រ៉ាត ធាវី គ្រូបង្រៀននៅសាលាបឋមសិក្សាអូរសោម ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលបានពានរង្វាន់លេខ៨ អមដោយថវិកា២៥សែនរៀល។ អ្នកស្រី សាយ សុទ្ធា គ្រូបង្រៀននៅសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលបានជយលាភីលេខ៩ អមដោយទឹកប្រាក់២៥សែនរៀល។ អ្នកស្រី បូ ដាលីន គ្រូបង្រៀននៅសាលាបឋមសិក្សាសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានពានរង្វាន់ជយលាភីលេខ១០ អមដោយថវិកា២៥សែនរៀល។ 
 
ចំពោះពានរង្វាន់គ្រូបង្រៀនល្អ គណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ បានទៅលើអ្នកស្រី ហ៊ិម សេដ្ឋា គ្រូបង្រៀននៅសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានពានរង្វាន់ ជយលាភីលេខ១ អមដោយទឹកប្រាក់៥លានរៀល។  អ្នកស្រី លី វណ្ណនីដា គ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានពានរង្វាន់លេខ២ អមដោយថវិកា៤លានរៀល។
 
លោក សុខ គឹមឆាយ គ្រូបង្រៀននៅសាលាបឋមសិក្សាព្រៃមូល ស្រុកបាទី ខេត្តតាកែវ ទទួលបានពានរង្វាន់ជយលាភីលេខ៣ អមដោយថវិកា៣លានរៀល។ អ្នកស្រី ស៊ុម សាវឿន គ្រូបង្រៀននៅសាលាបឋមសិក្សាអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ទទួលបានពានរង្វាន់ជយលាភីលេខ៤ អមដោយថវិកា៣លានរៀល។
 
អ្នកស្រី ទុយ រ័ត្នបុប្ផា គ្រូបង្រៀនសាលាបឋមសិក្សា សម្ដេច ជា ស៊ីម ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលបានជយលាភីលេខ៥ អមដោយថវិកា៣លានរៀល។ អ្នកស្រី ដោម រ៉ា គ្រូបង្រៀននៅសាលាបឋមសិក្សាកេសរារាម ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានពានរង្វាន់ជយលាភីលេខ៦ អមដោយថវិកា២៥សែនរៀល។
 
អ្នកស្រី ភុំ សំរ៉ាំង គ្រូបង្រៀននៅសាលាបឋមសិក្សា បោះពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានជយលាភីលេខ៧ ថវិកាអម២៥សែនរៀល។ អ្នកស្រី ប៊ុន បូរិន គ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានជយលាភីលេខ៨ ទឹកប្រាក់អម២៥សែនរៀល។ លោក ខាំ ស៊ីណេ គ្រូបង្រៀននៅសាលាបឋមសិក្សា ព្រៃគ្រីត្បូង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទទួលបានជយលាភីលេខ៩ ថវិកាអម២៥សែនរៀល។ លោក យោគ សំណាង គ្រូបង្រៀននៅសាលាបឋមសិក្សា អូរសាលា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានជយលាភីលេខលេខ១០ ទឹកប្រាក់អម ២៥សែនរៀល។
 
ងាកមកមើលជយលាភីសាលាស្អាតវិញ សាលាបឋមសិក្សា សម្តេច ជា ស៊ីម ក្រុងងបាត់ដំបង ខេត្តបាត់ដំបង ទទួលបានជយលាភីលេខ១ ថវិកាអម៥លានរៀល។ វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទទួលជយលាភីលេខ២ ថវិកាអម៤លានរៀល។ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានជយលាភីលេខ៣ ថវិកាអម៣លានរៀល។
 
អនុវិទ្យាល័យវត្តចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទទួលបានជយលាភីលេខ៤ ថវិកាអម៣លានរៀល។ សាលាបឋមសិក្សាបោះពោធិ៍ ស្រុកសង្កែ ខេត្តបាត់ដំបងទទួលបានជយលាភីលេខ៥ ថវិកាអម៣លានរៀល។ សាលាបឋមសិក្សាព្រៃស្នា ស្រុកពារាំង ខេត្តព្រៃវែង ទទួលបានជយលាភីលេខ៦ ថវិកាអម២៥សែនរៀល។
 
សាលាបឋមសិក្សាព្រះធាតុ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទទួលបានជយលាភីលេខ៧ ថវិកាអម២៥សែនរៀល។ វិទ្យាល័យសម្ដេច ជា ស៊ីម អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ទទួលបានជយលាភីលេខ៨ថវិកាអម២៥សែនរៀល។  សាលាបឋមសិក្សា កន្ទុយវៃ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានជយលាភីលេខ៩ ថវិកាអម២៥សែនរៀល។ វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទទួលបានជយលាភីលេខ១០ ថវិកាអម ២៥សែនរៀល៕

Tag:
 អប់រំ
  សាលា
  គ្រូ
  គ្រូឆ្នើម
  សាលាឆ្នើម
  សាលាល្អ
  គ្រូល្អ
© រក្សាសិទ្ធិដោយ thmeythmey.com