ជាតិ
សម្តេច ហ៊ុន សែន ប្រតិកម្ម នឹងរូបភាពដែលមន្ត្រីចូលព្រះវិហារ មិនដោះស្បែកជើង
17, Mar 2024 , 11:42 am        
រូបភាព
« ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តិបែបនេះដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ» ។ សម្តេច ហ៊ុន សែន ដែលជាអតីតនាយរដ្ឋមន្ត្រី បានប្រតិកម្មបែបនេះ ក្រោយឃើញរូបភាពរបស់មន្ត្រីដែលដើរក្នុងព្រះវិហារ មិនដោះស្បែកជើង។
 
ជាមួយនឹងប្រតិកម្មនេះ សម្តេច ហ៊ុន សែន ក៏ចង់ឱ្យថ្នាក់ដឹកនាំនៃមន្ត្រីទាំងនេះ រៀបចំឋានៈ និងកាំប្រាក់បៀវត្សដល់មន្ត្រីទាំងនោះឡើងវិញ ផងដែរ។ សម្តេច បន្តនិយាយយ៉ាងខ្លីនៅលើទំព័រហ្វេសប៊ុករបស់សម្តេច នាថ្ងៃទី១៧មីនានេះ យ៉ាងដូច្នេះ ៖ ព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានឋានៈ នោះឡើយ»៕

 

© រក្សាសិទ្ធិដោយ thmeythmey.com